Barca បើកដៃឲ្យក្លិបនៅ PL ចុះហត្ថលេខានាំយកកីឡាករលេចធ្លោរបស់ខ្លួនមួយរូប នៅរដូវក្តៅនេះ

ក្លិបចចកខ្មៅ Wolves ត្រូវបានគេរាយការណ៍ថាកំពុងទទួលបានឱកាស​ពីក្រុម Barcelona ដើម្បីធ្វើការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធ Martin Braithwaite នៅរដូវក្តៅនេះ ។

Martin Braithwaite ​

ជាក់ស្តែងកីឡាករវ័យ ៣០ ឆ្នាំរូបនេះ អាចរកបាន ៧ គ្រាប់ ពីការចូលលេង ៤២ ប្រកួតសម្រាប់ក្រុម Barca កាលពីរដូវកាលមុន ស្របពេលគេក៏អាចស៊ុតបញ្ចូលទី ៣ គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួននៅក្របខ័ណ្ឌ Champions League ទាំង ៦ លើក ។

Martin Braithwaite

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ Barcelona បានពង្រឹងជម្រើសប្រយុទ្ធនៅក្នុងក្រុមរបស់ពួកគេ ជាមួយនឹងការចុះហត្ថលេខាលើកីឡាករថ្មីៗដូចជា Sergio Aguero និង Memphis Depay ដែលនេះកំពុងបង្ហាញថាឱកាសបង្ហាញខ្លួនរបស់ Braithwaite នឹងមិនមានច្រើនទៀតនោះទេ ។

Martin Braithwaite

ដោយឡែកក្រុម Wolves បច្ចុប្បន្នត្រូវគេរាយការណ៍ថាកំពុងព្យាយាមស្វែងរកខ្សែប្រយុទ្ធថ្មីម្នាក់ ដើម្បីជួយផ្តល់ជម្រើសបន្ថែមទៀតដល់ក្រុម ស្របពេលកីឡាករ Raul Jimenez ដែលទើបតែវិលត្រឡប់ត្រលប់មកហ្វឹកហាត់ជាមួយក្រុមវិញនៅសប្តាហ៍នេះ ក្រោយសម្រាកក្រៅទីលានអស់រយ:ពេលជិត ៨ ខែ ដោយសាររបួសក្បាល ។

Raul Jimenez

ទន្ទឹមនឹងនេះក្លិបយក្សអេស្ប៉ាញ Barcelona ចាំបាច់ត្រូវធ្វើការលក់កីឡាករសំខាន់ៗរបស់ពួកគេមួយចំនួននៅរដូវក្តៅនេះ ដើម្បីកាត់បន្ថយការចំណាយលើប្រាក់ឈ្នួល ដូច្នេះទើបពួកគេអាចនាំយកកីឡាករថ្មីៗដូចជា Aguero, Depay និង Georginio Wijnaldum ចូលរួមក្រុមបាន ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ Juventus កំពុងពិចារណាដាក់ Ronaldo ទៅប្តូរយកតារាឆ្នើមមួយរូបរបស់ក្រុម PSG វិញ

រហូតមកដល់ពេលនេះពាក្យចចាមអារាមនៃការចាកចេញរបស់កីឡាករ Cristiano Ronaldo នៅតែមានជាហូរហែ ស្របពេលកុងត្រារបស់តារាព័រទុយហ្កាល់រូបនេះ ជាមួយ Juventus កំពុងឈានចូលដល់ឆ្នាំចុងក្រោយហើយ ។

Cristiano Ronaldo

ហើយយ៉ាងណាមិញ យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាះថាក្រុមសេះបង្កង់ Juventus កំពុងតែថ្លឹងថ្លែងធ្វើកិច្ចព្រមព្រៀងដោះដូរមួយ ដែលអាចឃើញ CR7  ត្រូវប្រើប្រាស់ដើម្បីជាថ្នូរនាំយកកីឡាករ Mauro Icardi ពីក្រុម Paris Saint-Germain វិញ ។

Mauro Icardi

រំលឹកផងដែរថាកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Ronaldo មានតម្លៃប្រហែល ៣,៨ លានផោនក្នុងមួយខែ ខណ:ចំនួនដ៏ច្រើននេះ ហាក់ធ្វើឲ្យក្លិបនៅ Serie A មិនមានលទ្ធភាពផ្តល់ជូនកុងត្រាថ្មីបន្ថែមទៀត ដល់កីឡាករវ័យ ៣៦ ឆ្នាំរូបនេះទៀតឡើយ ដោយសារពួកគេកំពុងជួបបញ្ហាហិរញ្ញវត្ថុ ។

Cristiano Ronaldo

ហើយមិនតែប៉ុណ្ណោះ ដោយសារតែព្រួយ.ខ្លាចបាត់បង់ Ronaldo ទៅដោយមិនទទួលបានអ្វីទាល់តែសោះ ទើបរបាយការណន៍ពី L’Equipe បានឲ្យដឹងថ្មីៗនេះថាពួកគេកំពុងត្រៀមផ្តល់ជូនខ្សែប្រយុទ្ធរូបនេះ ទៅឲ្យក្រុម PSG ដើម្បីប្តូរយក Icardi មកកាន់ទឹកដីអ៊ីតាលីវិញ ។

Mauro Icardi

រំលឹកថា Icardi ធ្លាប់ទទួលបានការពេញចិត្តខ្លាំងពីសំណាក់ក្រុម Juventus កាលពីរដូវកាលមុន ប៉ុន្តែទោះជាយ៉ាងណាកីឡាករអាហ្សង់ទីនបានសម្រេចចិត្តចុះហត្ថលេខាចូលរួមជាមួយក្រុម PSG ក្នុងលក្ខខណ្ឌជាអចិន្ត្រៃយ៍ជំនួសវិញ ៕

ប្រភព: Sportmole