អ្នកចាំទី Leganes ឆ្លៀតរិះគន់កីឡាករ Barcelona ក្រោយទទួលជ័យជំនះលើកដំបូងក្នុងលីគ

អ្នកចាំទីរបស់ក្រុម Leganes ជាកីឡាករមួយរូប ដែលបង្ហាញភាពលេចធ្លោក្នុងការប្រកួត បាននិយាយថា Barcelona មិនបានអបអរសាទរក្រុមរបស់គេបន្ទាប់ពីការប្រកួតចប់ ហើយមិនពេញចិត្តចំពោះអាកប្បកិរិយារបស់កីឡាករទាំងនេះ។

ក្រុម Leganes បានបង្កភាពភ្ញាក់ផ្អើលនៅក្នុងពិភពបាល់ទាត់ ក្រោយវាយបកយកឈ្នះ Barcelona ក្នុងជំនួបនៅថ្ងៃពុធកន្លងទៅ ហើយអ្នកចាំទី Carlos Cuéllar បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត បន្ទាប់ពីការប្រកួត។

គេបាននិយាយប្រាប់កាសែត El Larguero បន្ទាប់ពីការប្រកួតចប់ ហើយបានលើកឡើងថា គ្មានកីឡាករ Barca ណាម្នាក់មកអបអរនោះទេ ក្រោយពីក្រុមរបស់គេទទួលបានជ័យជំនះ។

Cuéllar បាននិយាយថា៖ “វាជាការពិតដែល យើងជា Leganes ជាក្រុមដែលដាក់ខ្លួន។ ប៉ុន្ដែខ្ញុំចូលចិត្តកីឡាករ ដែលស៊ាំនឹងជ័យជំនះ ហើយ នៅពេលដែលពួកគេចាញ់ ពួកគេគួរតែគោរពក្រុមដែលឈ្នះ ហើយគួរតែអបអរដល់ពួកគេ ប៉ុន្ដែវាជារឿងដែល កីឡាករ Barca មិនព្រមធ្វើ។”

អ្នកចាំទីរូបនេះ បានបន្ដថា៖ “គ្មាននរណាម្នាក់ អបអរពួកយើងនោះទេ គ្មានកីឡាករ Barca ណាម្នាក់មកអបអរពួកយើង ហើយខ្ញុំយល់ថានេះ ជាកាយវិការមួយមិនល្អនោះទេ។”

គួររំលឹកថា Barcelona ទទួលបរាជ័យជាលើកដំបូង សំរាប់ការប្រកួតក្នុងលីគ ស្របពេលដែល Real Madrid ត្រូវបរាជ័យក្នុងការប្រកួត ទល់នឹងក្រុម Sevilla ដែលជាបរាជ័យដំបូងនៅក្នុងលីគ ក្រោយពេលដែលត្រូវក្រុម Atletico Madrid លត់ ៤-២ កាលពីប្រកួតពាន UEFA Super Cup៕

ប្រភព៖ AS

អត្ថបទដែលជាប់ទាក់ទង៖ 

ជាង៣ឆ្នាំមកហើយ ដែលក្រុមយក្សអេស្ប៉ាញ Real & Barca ជួបបរាជ័យតំណាលគ្នា

[វីដេអូ] Real Madrid ស្គាល់បរាជ័យក្នុងលីគជាលើកដំបូង ក្រោយចាញ់ Sevilla យ៉ាងអាម៉ាស

[វីដេអូ] Leganes ស្គាល់ជ័យជំនះលើកដំបូងនៅ LaLiga ក្រោយវាយបកយកឈ្នះ Barcelona