Real Madrid សម្លឹងឃើញគោលដៅថ្មី ជាកូនតោ Chelsea សម្រាប់ជំនួសតំណែង Ramos

អតីតប្រធានក្រុម Sergio Ramos បានប្រកាសចាកចេញពី Real Madrid ជាផ្លូវការកាលពីពេលកន្លងទៅ ស្របពេលដៃគូ Raphael Varane ក៏ស្វែងរកទ្រនំថ្មី ពោលបានចូលរួម Manchester United កាលពីពេលថ្មីៗនេះផងដែរ ដែលជាហេតុធ្វើឲ្យប្រព័ន្ធការពាររបស់អធិរាជស កាន់តែមានភាពទន់ខ្សោយ។

Carlo Ancelotti 

បែបនេះ ហើយលោក Carlo Ancelotti ក៏បានសម្លឹងឃើញកីឡាករ Chelsea មួយរូប សម្រាប់មកបំពេញចន្លោះខ្វះខាតនៅក្នុងក្រុមមួយនេះ ខណៈកីឡាកររូបនោះគឺ Antonio Rudiger។

Antonio Rudiger

ការដាក់ Rudiger ចូលក្នុងបញ្ជីកីឡាករគោលដៅបែបនេះ គឺវាមានភាពប្រថុចញុចខ្លាំង ដែលសូម្បីតែក្រុមការងារ Real Madrid ក៏មានភាពភ្ញាក់.ផ្អើលដែរ ព្រោះពេលនេះម្ចាស់ដី Bernabeu សល់ពេលមិនដល់ ២ សប្ដាហ៍ផង ក្នុងការតាមទិញកីឡាករមុនទីផ្សារដោះដូររដូវក្ដៅបិទទ្វារ។

Antonio Rudiger

បញ្ជាក់ដែរថា Rudiger ដើរតួយ៉ាងសំខាន់សម្រាប់ក្រុមតោខៀវ Chelsea ក្នុងការលើកពានរង្វាន់ UEFA Champions League និង​ការប្រកួតព្រឹត្តិការណ៍សំខាន់ៗផ្សេងៗ៕

ប្រភព: Sportskeeda

អានអត្ថបទបន្ទាប់៖ ជើងចាស់ Nevin ថា​ Abraham អាចនឹងដើរតាមគន្លងវីរបុរស Chelsea មួយរូប ក្រោមការណែនាំពី​ Mourinho

កីឡាករ​ Tammy Abraham បានចុះកិច្ចសន្យាជាមួយក្រុម Roma កាលពីពេលថ្មីៗនេះ ជាមួយកុងត្រារយៈពេល ៥ ឆ្នាំ និងតម្លៃផ្ទេរប្រមាណ ៣៤ លានផោន។

Tammy Abraham

ជាមួយការផ្ទេររបស់ Abraham នេះសោត អតីតកីឡាករ Chelsea លោក Pat Nevin បាននិយាយថា ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំអាចនឹងដើរតាមគន្លងវីរបុរស Didier Drogba ក្លាយជាកំពូលកីឡាករមួយរូបក្រោមការណែនាំពីអ្នកចាត់ការ​ Jose Mourinho។

Jose Mourinho

ប្រាប់ទៅកាន់គេហទំព័រក្រៅស្រុកមួយ អតីតខ្សែប្រយុទ្ធស្លាប Nevin និយាយ៖ “ខ្ញុំបានតាមដាន Tammy Abraham តាំងពីមុនការប្រកួតបើករដូវកាលម៉្លេះ និងរយៈពេល ៣ រដូវកាលមកនេះ រាងកាយរបស់គេមានការកែប្រែជាងមុនច្រើន។ Didier Drogba មិនមែនជាកំពូលកីឡាករ រហូតដល់វ័យពាក់កណ្ដាល ២០ ឆ្នាំ ហើយខ្ញុំគិតថា Tammy ក៏ដូចគ្នា”។

Didier Drogba

“ខ្ញុំមិនហ៊ាននិយាយថា វាជាកំហុសដែលអនុញ្ញាតឲ្យគេចាកចេញទេ តែបើសិនជាគេអាចលេងនៅទីនោះ ៤ ឆ្នាំទៀត គេច្បាស់ជាអាចក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចសម្រាប់ Chelsea ជាមិនខាន។ តែបើសិនជាទុកគេឲ្យនៅកៅអីបម្រុងមិនបានលេង ទើបជាបញ្ហាធំ ដូច្នេះការសម្រេចចិត្តចាកចេញពេលនេះគឺជារឿងល្អបំផុតហើយ”។

Pat Nevin

បញ្ជាក់ដែរថា វត្តមានរបស់​ Lukaku លើទឹកដី Stamford Bridge ជារនាំងអាចឲ្យ​ Tammy Abraham របូតតំណែងជាកីឡាករជម្រើសដំបូង ដូច្នេះបើមិនចង់អង្គុយកៅអីបម្រុង ខ្សែប្រយុទ្ធអង់គ្លេសត្រូវសម្រេចចិត្តផ្លាស់ប្ដូរទ្រនំជាបណ្ដោះអាសន្ន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍សិន។

Tammy Abraham

ដោយឡែក ក្នុងកិច្ចសន្យារវាង Chelsea និង Roma ក៏បានចារដែរថា ក្រុមតោខៀវអាចមានសិទ្ធទិញ Abraham មកវិញបានក្នុងតម្លៃផ្ដាច់កុងត្រា ៦៨ លាន​ផោនភ្លាមៗ តែលក្ខខណ្ឌនេះអាចអនុវត្តទៅបាន លុះត្រាតែកីឡាករអង់គ្លេសបានបង្ហាញខ្លួនជាមួយក្រុមនៅ​ Serie A ២ រដូវកាលសិន៕

ប្រភព: Sportbible