Messi រៀបរាប់ឈ្មោះក្រុមដែលមានសង្ឃឹមខ្ពស់ ឈ្នះ Champions League តែមិនមាន Barcelona

Lionel Messi ត្រូវបានសួរនាំជុំវិញក្រុមដែល ខ្សែប្រយុទ្ធរូបនេះគិតថាអាចមានសង្ឃឹមខ្ពស់ ក្នុងការប្រជែងពាន UEFA Champions League ប៉ុន្ដែ Barcelona មិនស្ថិតនៅក្នុងចំណោមក្រុមទាំងនោះឡើយ។

កីឡាករចំណូលថ្មីរបស់ Paris Saint-Germain រូបនេះ បង្ហាញឈ្មោះរាល់ក្រុមដែលគេគិតថា មានឱកាសឈ្នះពានធំបំផុតសម្រាប់ក្លិបអាជីពនៅអឺរ៉ុបមួយនេះ ប៉ុន្ដែអតីតក្រុមរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនមិនមានឈ្មោះឡើយ។

Messi បានថ្លែងប្រាប់ France Football ថា៖ “គ្រប់គ្នាគិតថា Paris Saint-Germain នឹងឈ្នះ Champions League ប៉ុន្ដែមានក្រុមដទៃទៀតជាច្រើន។ មានក្រុម Chelsea, Manchester City, Manchester United, Real Madrid ដែលធ្វើបានល្អ ក៏ដូចជា Bayern Munich និង Inter ដែរ។ ខ្ញុំមិនដឹងថា ខ្ញុំភ្លេចក្រុមផ្សេងពីនេះទៀតឬយ៉ាងណាទេ”។

យោងតាមស្ថិតិជាក់ស្ដែង Barca ពិបាកនឹងចាត់ចូលក្នុងក្រុមដែលមានសង្ឃឹមខ្ពស់ក្នុងការប្រជែងពាន Champions League ណាស់ ព្រោះពីរប្រកួតបើកឆាកដំបូងពួកគេ បរាជ័យទាំង២ប្រកួត ហើយរបូតគ្រាប់បាល់៦គ្រាប់ ដោយមិនមានឱកាសស៊ុតចូលទីគូប្រកួតនៅឡើយ៕

ប្រភព៖ Marca