Messi Jay ជឿថាក្រុមជម្រើសជាតិថៃ អាចទម្លាក់វៀតណាមក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup

Chanathip Songkrasin មានជំនឿចិត្តថាក្រុមបាល់ទាត់ជម្រើសជាតិថៃអាចយកជ័យជម្នះលើវៀតណាម ក្នុងឆ្នាំនេះ ដោយក្រុមទាំងពីរនឹងជួបគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup។

មុនពេលហ្វឹកហាត់កាលពីថ្ងៃចន្ទ Messi Jay បានថ្លែងប្រាប់សារព័ត៌មានថៃថា៖ “យើងមិនគិតថា យើងនឹងជួបក្រុមវៀតណាមនោះទេ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ យើងទាំងអស់គ្នារំពឹងថានឹងជួបឥណ្ឌូណេស៊ី។ ប៉ុន្ដែវាមិនអីទេសម្រាប់យើង។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គ្រប់គូប្រជែងគឺសុទ្ធតែខ្លាំង។ យើងត្រូវការផ្ដោតអារម្មណ៍”។

ក្រុមថៃបញ្ចប់វគ្គចែកពូលក្នុងចំណាត់ថ្នាក់កំពូលតារាង ក្រោយយកជ័យជម្នះបានទាំង៤ប្រកួត ហើយរំពឹងថានឹងជួបតទល់ជាមួយឥណ្ឌូណេស៊ី ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ប៉ុន្ដែរឿងដែលគួរឱ្យភ្ញាក់ផ្អើលបានកើតឡើង ដោយឥណ្ឌូណេស៊ីឡើងឈរកំពូលតារាងនៃពូល B បន្ទាប់ពីយកឈ្នះម៉ាឡេស៊ី ៤-១ ក្នុងប្រកួតចុងក្រោយនៃវគ្គចែកពូល។

ពួកគេមាន១០ពិន្ទុដូចវៀតណាម ប៉ុន្ដែមានចំនួនគ្រាប់បាល់ច្រើនជាង ទើបពួកគេជួបជាមួយសិង្ហបុរីដែលឈរនៅលេខ២ក្នុងពូល A៕

អានអត្ថបទបន្ទាប់៖ Rangnick មិនគួរពាក់ព័ន្ធនឹង Man Utd ទេ បើមិនអាចសម្រេចរឿងមួយនេះបាន

អតីតខ្សែប្រយុទ្ធរបស់ក្រុមកាំភ្លើងធំ លោក Perry Groves បានលើកឡើងថា អ្នកចាត់ការស្ដីទីរបស់ Manchester United លោក Ralf Rangnick មិនគួរនៅពាក់ព័ន្ធជាមួយក្លិបបិសាចក្រហមនោះទេ ប្រសិនបើពួកគេមិនអាចបញ្ចប់នៅចំណាត់ថ្នាក់ Top 4 ក្នុងក្របខណ្ឌ Premier League បាន។

បច្ចុប្បន្ន Man Utd កំពុងឈរនៅលេខរៀងទី៦ ក្នុងតារាងចំណាត់ថ្នាក់នៅ Premier League ជាមួយនឹងច្រើនប្រកួតក្នុងដៃ ច្រើនជាងក្រុមលេខ៤ Arsenal ហើយវាអាចជាឱកាសឱ្យក្រុមរបស់លោក Rangnick ប្រជែងយកតំណែងលេខ៤មកគ្រប់គ្រងបាន។

ទោះយ៉ាងណាក្ដី អតីតខ្សែប្រយុទ្ធស្លាបរបស់ Arsenal លោក Groves និយាយថា៖ “Manchester United គួរតែឈានឱ្យដល់តំណែង Top 4។ ប្រសិនបើលោក Ralf Rangnick មិនអាចជួយ Manchester United បានលេខ៤ទេ គាត់មិនគួរនៅពាក់ព័ន្ធជាមួយ Manchester United ឡើយ”។

“ប្រសិនបើអ្នកមើលទៅលើកាលវិភាគប្រកួតផងដែរនោះ, មីនាជាខែដែលបញ្ជាក់សម្រាប់ Man United។ ពួកគេលេងទល់នឹង Man City នៅក្រៅដី, ក្នុងទឹកដីទល់នឹង Spurs, ក្រៅដីទល់នឹង Liverpool ហើយនិងលេងជើងទី២ វគ្គ១៦ក្រុមចុងក្រោយ Champions League ទល់នឹង Atletico Madrid”។

“ពេលវេលាមុនពេលនោះ ពួកគេមានការប្រកួតដ៏លំបាក ក្រៅទឹកដីទល់នឹង Aston Villa ក្នុងផ្ទះទល់នឹង West Ham។ ប៉ុន្ដែក្រៅពីនោះ ដំណើរនេះបានរៀបចំឱ្យពួកគេក្នុងការទទួលបានកន្លែងដែលខ្លាំង និងងាយស្រួល”៕

ប្រភព៖ talkSPORT