Zlatan បង្ហើបថា បើសិនខ្លួនជា Mbappe នោះគេនឹងផ្ទេរទៅលេងឲ្យក្លិបធំមួយនេះ ដោយមិនស្ទាក់ស្ទើទេ

អនាគតរបស់ខ្សែប្រយុទ្ធ Kylian Mbappe នៅតែជាប្រធានបទដ៏ក្តៅគគុក ដើម្បីពិភាក្សានៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមកឈានចូលមកដល់ បន្ទាប់ពីតារាឆ្នើមរបស់ក្រុម Paris Saint-Germain នៅសល់កុងត្រាមិនយូរទៀតនោះទេ ។

Kylian Mbappe

ហើយយ៉ាងណា​ វាហាក់មិនមានអ្វីត្រូវបានលាក់បាំងទៀតនោះឡើយ ខណ: Mbappe បានបង្ហាញថាខ្លួន ពិតជាចង់ផ្ទេរទៅចូលរួមជាមួយក្លិប Real Madrid នៅពេលត្រូវដើរចេញពីក្លិបយក្សបារាំងនោះ ។

Kylian Mbappe

មិនតែប៉ុណ្ណោះ ដោយបន្ថែមពីការលើកឡើងបែបនេះ ខ្សែប្រយុទ្ធ Zlatan Ibrahimovic ក្នុងពេលថ្មីៗ ក៏បានផ្តល់យោបល់ដល់ខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំ ថាគួរតែផ្ទេរទៅកាន់ទឹកដីអេស្ប៉ាញជាមួយក្លិប Madrid ផងដែរ ។

Zlatan Ibrahimovic

លើសពីនេះ ដោយនិយាយទៅកាន់ L’Equipe នៅពេលសួរអំពីអនាគតរបស់ Mbappe ខ្សែប្រយុត្ធសញ្ជាតិស៊ុយអែត លើកឡើងថា ៖ ” មានតែ Kylian ម្នាក់ទេ ដែលអាចឆ្លើយសំណួរនេះបាន វាអាស្រ័យលើអ្វីដែលគាត់ចង់បាន និងអ្វីដែលគាត់កំពុងគិត ។ វាជាការពិត ដែលថ្ងៃមួយនោះ គាត់បានមកសួរខ្ញុំ ហើយខ្ញុំបានឆ្លើយថា ‘ប្រសិនបើខ្ញុំជាគាត់ ខ្ញុំនឹងទៅ Real Madrid ” ។

Zlatan Ibrahimovic , Kylian Mbappe

គេបន្តទៀតថា ៖ ” ខ្ញុំមានឱកាសលេងឱ្យក្រុមផ្សេងៗគ្នានៅក្នុងប្រទេសផ្សេងៗគ្នា នោះហើយជារបៀបដែលខ្ញុំបានរៀនសូត្រ និងធំធាត់ឡើង។ ប៉ុន្តែសម្រាប់ការលេងនៅតែក្នុងស្រុកកំណើតរបស់អ្នកពេញមួយអាជីព វាជារឿងងាយស្រួល “៕

ប្រភព: Marca

អានអត្ថបទបន្ទាប់៖ តោះ! មកដឹងលក្ខខណ្ឌកុងត្រាសំងាត់ ដែលអាចឲ្យ Ronaldo រកលុយបានខ្ទង់លានៗ បើធ្វើរឿងទាំងនេះបាន

ថ្មីៗនេះមានរបាយការណ៍មួយ បានបង្ហាញពីលក្ខខណ្ឌកុងត្រាសំងាត់ ដែលអាចធ្វើឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo រកបានចំណូលខ្ទង់លានផោន ដែលមាននៅក្នុង​កិច្ច​សន្យា ជាមួយក្រុមបិសាចក្រហម Manchester United បន្ទាប់ពីការវិលត្រលប់ដ៏គួរឲ្យភ្ញាក់ផ្អើល កាលពីរដូវក្តៅកន្លងទៅ ។

Cristiano Ronaldo 

ជាក់ស្តែង តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់បានយល់ព្រមលើកិច្ចសន្យារយៈពេលពីរឆ្នាំ ជាមួយប្រាក់ឈ្នួល អាចរកបាន ៤៧៥,០០០ ផោន ក្នុងមួយសប្តាហ៍ ប៉ុន្តែបានកាត់បន្ថយប្រាក់ខែរបស់ខ្លួនជាច្រើន ដើម្បីអាចចាកចេញពី Juventus ក្នុងការផ្ទេរមកទឹកដី Old Trafford វិញ។

Cristiano Ronaldo

មិនតែប៉ុណ្ណោះ ក្រុម Man United បានចំណាយទឹកប្រាក់ប្រហែល ១២ លានផោន ដើម្បីនាំយក Ronaldo ត្រឡប់មកវិញ ប៉ុន្តែបើយោងតាមកាសែត Daily Star បានអះអាងថា ក្រុមបិសាចក្រហមបានទាក់ទាញខ្សែប្រយុទ្ធរូបនេះ ដោយរួមបញ្ចូលជាមួយប្រាក់រង្វាន់ផ្សេងៗបន្ថែមទៀត នៅក្នុងកុងត្រានោះ ។

Cristiano Ronaldo

វាត្រូវបានគេយល់ថា ប្រសិនបើ Ronaldo ជួយ Man Utd ឈ្នះ Champions League , ហើយឈ្នះពាន UEFA Player of the Year ឬមួយអាចឈ្នះពាន Ballon d’Or បន្ថែមទៀត នោះរូបគេ នឹងទទួលបានប្រាក់សុទ្ធចំនួន ១ លានផោន ក្នុងចំណោមពានរង្វាន់នីមួយៗ ដែលបានរៀបរាប់ ៕

ប្រភព: Sportbible