អ្នកចាត់ការ Antonio Conte បាននិយាយថាលោកមានភាពភ្ញាក់ផ្អើល ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល ដែលមិនផ្ដល់ឱ្យ គ្រាប់បាល់ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធឆ្នើម Harry Kane ក្នុងការប្រកួតបរាជ័យ ២-០ ក្រោមថ្វីជើង Chelsea។
នៅកៀកចុងម៉ោងនៃការប្រកួត ក្នុងតង់ទី១ លទ្ធផលទាំងពីរក្រុមនៅស្មើគ្នា ០-០ នៅឡើយ Kane បានស៊ុតបញ្ចូលទីនាំមុខសម្រាប់ក្រុមរបស់លោក Conte ប៉ុន្ដែគ្រាប់បាល់នោះ មិនត្រូវបានផ្ដល់ឱ្យនោះទេ ដោយអាជ្ញាណ្ដាលមើលឃើញថា គេបានបង្កកំហុសលើខ្សែការពារ Thiago Silva។
ការសម្រេចចិត្តនេះ បានក្លាយជាប្រធានបទពិភាក្សានៅលើបណ្ដាញសង្គម ហើយពេលចប់ការប្រកួត លោក Conte បាននិយាយពាក្យដែលលោកមិនអស់ចិត្តដែលបានកើតឡើង។
លោកបាននិយាយថា៖ “នៅក្នុងតង់ទី១ អាជ្ញាកណ្ដាលមិនផ្ដល់ឱ្យគ្រាប់បាល់ ហើយខ្ញុំនិយាយយ៉ាងច្បាស់ជាមួយគាត់ ព្រោះខ្ញុំគិតថាវាជារឿងល្អបំផុតនៅពេលខ្លះ គឺជាការប្រាប់ទៅអាជ្ញាកណ្ដាលដោយរបៀបសមរម្យ ដែលឃើញថាប្រភេទបាល់ដែលមិនត្រូវបានផ្ដល់ឱ្យនៅអង់គ្លេស គឺពិតជាប្លែកខ្លាំងណាស។ ប្រហែលនៅអ៊ីតាលី អាច ៥០-៥០ ប៉ុន្ដែនៅអង់គ្លេសគឺពិតជា ហួសនិយាយ”។
ជាលទ្ធផលក្រុមរបស់លោក Conte បានបរាជ័យដោយលទ្ធផល ២-០ ដោយពីរគ្រាប់របស់ក្រុមតោខៀវរកបានដោយ Hakim Ziyech និង Thiago Silva៕
ប្រភព៖ 90Min
អានអត្ថបទបន្ទាប់៖ Benzema ឈរខាង Messi ថាអ្នករិះ.គន់រឿងនេះ សុទ្ធតែអ្នកអត់ចេះមើលបាល់
ខ្សែប្រយុទ្ធនៃក្លឹប Real Madrid កីឡាករ Karim Benzema បានចេញមកនិយាយលើកទឹកចិត្ត និងសរសើរដល់សមត្ថភាព Lionel Messi បើទោះបីអតីតកាលនាមជាកីឡាករនៃក្លឹបគូប្រជែង ហើយពេលខាងមុខ ត្រៀមប៉ះគ្នានៅពានរង្វាន់ UEFA Champions League។
ជាសារលើកទឹកចិត្តបន្ទាប់ពីមានមតិមួយចំនួនធំ និយាយថា Messi ធ្លាក់ទម្រង់លេង ហើយលេងអ.ន់ជាងមុន ពេលទៅដល់ក្លឹបក្នុងទីក្រុងប៉ារីស។ យ៉ាងណាតាមការយល់ឃើញរបស់ កីឡាករបារាំងគឺមើលឃើញផ្សេង ហើយនិយាយប្រាប់សារព័ត៌មាន Telefoot បែបនេះ៖ “តើ Messi នឹងមិនអាចជោគជ័យដោយរបៀបណា? នេះគ្រាន់តែគាត់ត្រូវការពេលវេលាប៉ុណ្ណឹងឯង”។
លោកសង្កត់ធ្ងន់ទៀតថា៖ “កុំមើលតែ Messi រកមិនបានគ្រាប់បាល់ច្រើន ហើយបង្អា.ប់គាត់នោះ តែយើងគួរទៅមើលលើអ្វីដែលគាត់អាចបង្ហាញចេញមកលើទីលាន ដូច្នេះហើយអ្នកដែលរិះ.គន់ និយាយបង្អា.ប់ Messi សុទ្ធតែជាអ្នកដែលមិនយល់ពីបាល់ទាត់”។
គួររំឭកថា កីឡាករវ័យ ៣៤ ឆ្នាំ នៅរដូវកាល ២០២១/២២ គេបង្ហាញខ្លួនសរុប ១៧ ប្រកួត រកបាន ៦ គ្រាប់និង Assist ៥ លើក។ កាលពីយប់មិញ Messi ក៏បានចូលលេងពេលប៉ះ Reims ផងដែរ តែត្រឹមកីឡាករបម្រុង យ៉ាងណាប្រកួតបន្ទាប់ពេលប៉ះ Nice នៅ French Cup ទំនងនឹងជាប់ជម្រើសដំបូងហើយ៕
ប្រភព៖ Sportskeeda