Man Utd កាន់​តែ​មាន​ទឹក​មាត់​លេប ព្រោះ​អី​កីឡាករ​ឈុត​ធំ Atletico ដល់​ទៅ ៨ រូប​នឹង​អវត្តមាន

ភារកិច្ច​នៅ​លីគ​សម្រាប់​ក្លឹប​ Man Utd ហាក់​មមាញឹក​ខ្លាំង​នៅ​ពេល​ចុង​ក្រោយ ឥឡូវ​ក៏​វិល​មក​ដល់​ការ​ប្រកួត UEFA Champions League ជា​ថ្មី ដោយ​សប្តាហ៍​នេះ ជា​ជំនួប​កាត់​សេចក្តី រក​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត រវាង​ក្លឹប​អង់គ្លេស និង​ក្លឹប​អេស្ប៉ាញ Atletico Madrid។ កាល​ពី​ជើង​ទី ១ ក្រុម​ទាំង​ពីរ​ បញ្ចប់​លទ្ធផល​ស្មើ ១-១ នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង Madrid។

At-Man Utd

ឥឡូវ​វិល​មក​ប្រកួត​នៅ​ទឹកដី Old Trafford គ្រប់​គ្នា​កំពុង​ទន្ទឹង​រង់ចាំ ថា​តើ United អាច​ឆ្លង​ទៅ​កាន់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ ឬ​ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​នេះ? យ៉ាង​ណា​យើង​ទទួល​បាន​ដំណឹង​ជា​មុន ដែល​ជា​រឿង​ល្អ​សម្រាប់​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម នោះ​គឺ​កីឡាករ​ឈុត​ធំ​របស់ Atletico Madrid ដល់​ទៅ ៨ រូប នឹង​ត្រូវ​អវត្តមាន។

មាន​ដូច​ជា Yannick Carrasco ជាប់​ពិ.ន័យ​ព្យួរ​ឈ្មោះ​ ក្រោម​ការ​កំណត់​របស់​សមាគម UEFA ហើយ ៧ រូប​ឯ​ទៀត ពួក​គេ​មាន​បញ្ហា​របួ.ស។ តួ​យ៉ាង​គឺ Thomas Lemar, Sime Vrsaljko, Mario Hermoso, Geoffrey Kondogbia, Matheus Cunha, Daniel Wass រី​ឯ Joese Gimenez ទើប​តែ​របួ.ស​ថ្មីៗ​នេះ ពេល​ប្រកួត​ទល់ Cadiz នៅ​ La Liga កាល​ពី​សប្តាហ៍​មុន។

Atletico
Simeone

ផ្ទុយ​មក​វិញ Koke, Angel Correa នឹង​ត្រលប់​មក​ជួយ​ក្រុម ក្រោយ​ខក.ខាន​ការ​ប្រកួត​នៅ​ជើង​ទី ១។ រី​ឯ​កីឡាករ​សំខាន់ Antoine Griezmann និង Luis Suarez នៅ​តំបន់​ប្រយុទ្ធ ក៏​នឹង​ធានា​វត្តមាន សម្រាប់​ប្រកួត​នៅ​វេលា​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ពុធ​ខាង​មុខ​ដូច​គ្នា។ ក៏​ប៉ុន្តែ​យើង​ជឿ​ថា​ ក្រុម​លោក Diego Simeone នឹង​មិន​អាច​ប្រើប្រាស់​កីឡាករ​ពេញ​ជើង ដូច​កាល​ពី​ជំនួប​មុនៗ​បាន​ឡើយ អ៊ីចឹង​ចាំ​មើល​គ្រូ​អាហ្សង់ទីន នឹង​ដោះស្រាយ​ដោយ​របៀប​ណា?

ប្រភព៖ Sportsmole

អានអត្ថបទបន្ទាប់៖ ខ្លាំង​អី​តែ Man Utd! ឥឡូវ Newcastle ចូល​ប្រជែង​កំពូល​កីឡាករ ២ រូប​នេះ​ដែរ​ហើយ

ក្លឹប​សារិកា​ព្រៃ Newcastle United បាន​ផ្សារភ្ជាប់​ទៅ​ក្នុង​ចចាមអារ៉ាម​ចង់​នាំ​យក​កីឡាករ​កំពូល​ជា​ច្រើន នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ ហើយ​ថែម​ទាំង​ត្រូវ​ប្រជែង​ជាមួយ​បណ្តា​ក្លឹប​យក្ស​នៅ​ក្របខ័ណ្ឌ Premier League ទៀត​ផង។

គ្រូ Man Utd

បើ​តាម​សារព័ត៌មាន Daily Mail ចុះ​ផ្សាយ​ថា ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Eddie Howe បាន​សម្លឹង​ខ្សែ​ការពារ​នៃ​ក្លឹប​ Chelsea គឺ​ Antonio Rudiger និង​ខ្សែ​បម្រើ​ការពារ Kalvin Phillips របស់​ក្លឹប Leeds United។

អ្នក​ទាំង​ពីរ​ សុទ្ធ​តែ​ធ្លាប់​ស្ថិត​ក្រោម​រ៉ាដា​ចង់​បាន​របស់​ក្លឹប Man Utd នៅ​ពេល​ចុង​ក្រោយ រី​ឯ Phillips មាន​ទាំង​ក្លឹប West Ham, Aston Villa, Liverpool ក៏​ចង់​បាន​ដូច​គ្នា។ នេះ​ហៅ​ថា Newcastle ហ៊ាន​ហើយ ព្រោះ​អី​មួយ​ជា​កីឡាករ​ស៊ី​ថ្លៃ មួយ​ជា​កីឡាករ​តម្លៃ​កប់​ពពក ដែល​គេ​កំពុង​ល្បី​តាម​ចែចូវ​នៅ​ពេល​ចុង​ក្រោយ។

Rudiger
Phillips

បញ្ជាក់​ថា កីឡាករ​អាល្លឺម៉ង់ Rudiger នឹង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ផ្ទេរ​នៅ​ ក្រោយ​ថ្ងៃ​ទី ៣០ មិថុនា ឆ្នាំ ២០២២ ប៉ុន្តែ​ការ​ចរចា​តម្លៃ​ពលកម្ម​សម្រាប់​គេ គឺ​ជា​រឿង​ធំ​ដល់​ក្លឹប​ដែល​ចង់​បាន ព្រោះ​យ៉ាង​ហោច​ណាស់​ក៏​លើស ២៥០ ០០០ ផោន/សប្តាហ៍​ដែរ។ រី​ឯ​ Phillips គេ​សេសសល់​កុងត្រា​ដល់​រដូវ​ក្តៅ ឆ្នាំ ២០២៤ ឯ​ណោះ ជាមួយ​នឹង​តម្លៃ​ខ្លួន​ខ្ពស់ ល្បាក់ ៦០ លាន​ផោន​ឡើង៕

ប្រភព៖ Daily Mail