Ancelotti៖ គ្មាននរណារំពឹងថាពីរក្រុមនេះ ឡើងដល់វគ្គ១/២ផ្ដាច់ព្រ័ត្រ UCL ទេ

លោក Carlo Ancelotti បាននិយាយក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត UEFA Champions Legaue វគ្គកណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ទល់នឹង Manchesterr City ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Etihad។

អ្នកចាត់ការអ៊ីតាលី បាននិយាយនូវប្រធានបទជាច្រើន ដែលក្នុងចំណោមនោះលោកបានតបនឹងមតិលើកឡើងថា​ ក្រុមដូចជា Real Madrid និង Villarreal មានសំណាងដែលអាចឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League។

ក្រុមរបស់លោក Ancelotti នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ បានបរាជ័យ ១-០ ទល់ Paris Saint-Germain ក្នុងជើងទី១ ហើយត្រូវបានក្រុមមកពីបារាំងនាំមុខមួយគ្រាប់បន្ថែមទៀត នៅ៤៥នាទីដំបូងក្នុងការប្រកួតជើងទី២ ប៉ុន្ដែ Karim Benzema រកបានហេតទ្រីគជួយឱ្យក្រុមអធិរាជសវាយបកយកឈ្នះវិញ។

ដោយឡែកក្នុងវគ្គ៨ក្រុមចុងក្រោយ ក្រុមអេស្ប៉ាញមួយនេះ ធ្វើបានល្អក្នុងការប្រកួតជើងទី១នៅ Stamford Bridge ទល់នឹង Chelsea ដោយទទួលជ័យជម្នះ ៣-១ ប៉ុន្ដែត្រូវបានក្រុមលោក Thomas Tuchel នាំមុខ៣គ្រាប់ក្នុងការប្រកួតជើងទី២។ ទោះយ៉ាងណាក្ដី គ្រាប់បាល់មួយគ្រាប់របស់ Rodrygo និងរបស់ Benzema នៅនាទីបន្ថែម បានធានាឱ្យ Real Madrid ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

លោក Ancelotti និយាយថា៖ “មានពីរក្រុមនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលគ្មាននរណារំពឹងថាអាចឆ្លងមកបានទេគឺ Real Madrid និង Villarreal។ យើងមានការប្រកួតប្រជែង​ ហើយវាមិនអាចប្រកែកបាននោះទេ”៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ កីឡាករអ៊ីតាលីម្នាក់ នឹងព្យួរស្បែកជើងពីបាល់ទាត់ ក្រោយប្រកួតទល់អាហ្សង់ទីននៅអង់គ្លេស

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី Giorgio Chiellini បានប្រកាសថា នឹងចូលនិវត្តពីជម្រើសជាតិ នៅរដូវក្ដៅនេះ ក្នុងការប្រកួតទល់នឹងអាហ្សង់ទីននៅកីឡដ្ឋាន Wembley។

កីឡាករចាស់វស្សារបស់ Juventus រូបនេះ ជាសមាជិកដ៏សំខាន់សម្រាប់ក្រុមអ៊ីតាលី ក្នុងការក្លាយជាជើងឯក Euro 2020 ប៉ុន្ដែគេនឹងចាកចេញពីជម្រើសជាតិ នៅពេលបញ្ចប់ការប្រកួត Finalissima ទល់នឹងក្រុមជើងឯក Copa America នៅអង់គ្លេស។

ក្នុងវ័យ៣៧ឆ្នាំ Chiellini រំពឹងថាយកភាពជោគជ័យនៅ Euro ដើម្បីធ្វើជាកម្លាំងចិត្ត ដណ្ដើមកៅអី World Cup នៅកាតារ ប៉ុន្ដែក្រុមអ៊ីតាលី មិនអាចឆ្លងផុតវគ្គជម្រុះបាន មានន័យថាពួកគេខកឱកាសលេងជុំចុងក្រោយ២លើកជាប់គ្នា។

Chiellini បាននិយាយថា៖ “ប្រសិនបើខ្ញុំគ្មានបញ្ហាអ្វីទេ ខ្ញុំនឹងបានលេង ព្រមទាំងពោលពាក្យលាទៅកាន់ ក្រុមជម្រើសជាតិនៅកីឡដ្ឋាន Wembley ជាទីដែលខ្ញុំឈានដល់កម្រិតកំពូលក្នុងអាជីពរបស់ខ្ញុំ”។

“វាអាចនឹងល្អក្នុងការនិយាយទៅកាន់ អាវជម្រើសជាតិអ៊ីតាលី ជាមួយនឹងការប្រកួតអបអរ ទល់នឹងក្រុមដូជាអាហ្សង់ទីន។ សម្រាប់ក្រុមជម្រើសជាតិ វានឹងក្លាយជាពេលចុងក្រោយ”៕

ប្រភព៖ Goal