Rangnick បង្ហើបពីអ្វីដែលលោកស្ដា.យបំផុត សម្រាប់ការមកដឹកនាំនៅ Man Utd

លោក Ralf Rangnick និយាយថា រឿងដែលលោក.ស្ដាយបំផុតសម្រាប់ពេលវេលា មកដឹកនាំនៅ Manchester United គឺមិនអាចផ្ដុំស្មារតីជាក្រុមមួយ ដោយបានលើកឡើងថា ពួកគេមិនមានស្មារតីរឹងមាំនោះទេ។

អ្នកចាត់ការស្ដីទីរបស់ក្លិបបិសាចក្រហមរូបនេះ នឹងដឹកនាំក្រុមលេងក្នុងប្រកួតចុងក្រោយ ក្នុងជំនួបទល់នឹង Crystal Palace មុនពេលលោក Erik ten Hag ចូលខ្លួនមកកាន់តួនាទីជាអ្នកចាត់ការក្លិបពេញសិទ្ធិ។

លោក Rangnick និយាយថា ស្មារតីក្រុមបិសាចក្រហមមានការធ្លាក់ចុះ នៅពេលបរាជ័យក្រោមថ្វីជើងរបស់ Atletico Madrid នៅ Champions League ហើយតាំងពីពេលនោះមកក្រុមរបស់លោក បរាជ័យ៦លើកក្នុងចំណោម១១ប្រកួត។

អ្នកចាត់ការជនជាតិអាល្លឺម៉ង់រូបនេះនិយាយថា៖ “ចាប់តាំងពីការប្រកួតទល់​ Atletico យើងមិនអាចរកឃើញទម្រង់របស់យើងឡើងវិញឡើយ។ សម្រាប់ខ្ញុំ ការខកចិត្តខ្លាំងបំផុតគឺ យើងមិនអាចអភិវឌ្ឍស្មារតីជាក្រុមបាន។ នេះជាបញ្ហាធំបំផុត។ បន្ទាប់ពីយើងត្រូវបានទម្លាក់ចេញដោយ Atletico, យើងបាត់បង់ទំនុកចិត្ត និងថាមពល”។

Man Utd អាចបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ៦នៅ Premier League ដែលអាចធ្វើឱ្យពួកគេទទួលបានឱកាសលេងនៅ Europa League ប៉ុន្ដែពួកគេអាចប្រឈមនឹងការដណ្ដើមកន្លែងដោយ West Ham ដែលធ្វើឱ្យពួកគេធ្លាក់ទៅ Europa Conference League៕

ប្រភព៖ Indepedent