កីឡាករបារាំងមួយរូប ចង់ផ្ទេរទៅ Barcelona ដើម្បីមានសង្ឃឹមជាប់ជម្រើសជាតិ

ក្លិប Sevilla បានចំណាយលុយ ២៥លានអឺរ៉ូ ដើម្បីនាំយក ខ្សែការពារ Joules Kounde ពីក្លិប Bordeaux នៅរដូវក្ដៅឆ្នាំ២០១៩ ហើយពួកគេ ត្រៀមលក់ចេញកីឡាកររូបនេះក្នុងតម្លៃទ្វេជាពីរ នៅរដូវក្ដៅ ដោយលក់គេទៅឱ្យ Chelsea។

ប៉ុន្ដែយោងតាមប្រភពពី Mundo Deportivo សម្រាប់ Kounde ផ្ទាល់ គេចង់លេងនៅ La Liga ហើយផ្ទេរទៅចូលរួម Barcelona។ ខ្សែការពាររូបនេះ ចូលចិត្តការដឹកនាំរបស់គ្រូបង្វឹក Xavi Hernandez ហើយជឿថាការផ្ទេរទៅ Barcelona អាចជួយឱ្យគេមានឱកាសទទួលបានការកោះហៅពីគ្រូបង្គោលក្រុមជម្រើសជាតិបារាំងលោក Didier Deschamps សម្រាប់ការចូលរួមប្រកួត World Cup នៅប្រទេសកាតារ នៅចុងឆ្នាំនេះ។

Kounde បង្ហាញខ្លួន១១ប្រកួតសម្រាប់ក្រុមមាន់គកបារាំង ហើយគេទទួលបានឱកាសលេង១៣៣ប្រកួត សម្រាប់ Sevilla ចាប់តាំងពីផ្ទេរមកទឹកដី Sanchez-Pizjuan ៣រដូវកាលកន្លងមក។

ខ្សែការពារវ័យ២៣ឆ្នាំ បានបង្ហាញសមត្ថភាពនៅលើទីលានបានយ៉ាងល្អ នៅតំបន់ការពារកណ្ដាល ដោយចាប់ដៃគូជាមួយ Diego Carlos ដែលបានចាកចេញទៅចូលរួម Aston Villa កាលពីរដូវក្ដៅកន្លងទៅ៕

ប្រភព៖ Football Espana