ក្លិបមួយមានភាគរយខ្ពស់ ក្នុងការផ្ដួល Real និង Newcastle ក្នុងការផ្ទេរចូល Werner

Timo Werner បានត្រៀមចាកចេញពី Chelsea ក្នុងទីផ្សារដោះដូររដូវក្ដៅនេះ។ មានក្លិបជាច្រើន កំពុងចាប់អារម្មណ៍លើ ខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះ បន្ទាប់ពីដឹងច្បាស់ពីស្ថានភាពរបស់គេនៅក្លិបតោខៀវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លិប RB Leipzig ឈរជាបេក្ខភាពនាំមុខ Real Madrid និង Newcastle ដើម្បីប្រជែងយក Werner ក្នុងការផ្ទេរជាអចិន្ដ្រៃយ៍ជាជាងការចរចាក្រោមលក្ខខណ្ឌខ្ចីជើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Werner នឹងបញ្ចប់ទំព័រដ៏សោក.សៅនៅក្នុងអាជីពរបស់ខ្លួន២ឆ្នាំនៅ Stamford Bridge ក្រោយមិនបានបង្ហាញសមត្ថភាពល្អ ដូចកាលលេងនៅក្លិបក្នុងក្របខណ្ឌកំពូលអាល្លឺម៉ង់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកក្លិប RB Leipzig រំពឹងថាអតីតខ្សែប្រយុទ្ធរបស់ពួកគេ អាចត្រលប់មកវិញ ហើយបង្ហាញសមត្ថភាពបានល្អ ដូចដែលគេធ្លាប់ធ្វើបានកន្លងមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ Chelsea ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ មានឱកាសបង្ហាញខ្លួនលើទីលាន៨៩លើក ដោយរកគ្រាប់បាល់២៣គ្រាប់​និង assist ១៧គ្រាប់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Be Soccer​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​