កីឡាករមួយរូប អាចនឹងបាត់ឱកាសចូលរួម World Cup បើបន្ដចង់លេងនៅ Barcelona

ខ្សែការពារស្លាបស្ដាំ Sergino Dest បង្ហាញពីគោលជំហររបស់ខ្លួន ក្នុងការបន្ដលេងនៅ Barcelona ប៉ុន្ដែឱកាសបង្ហាញខ្លួនរបស់គេ អាចនឹងត្រូវបានរឹតត្បិត ហើយក៏អាចប្រឈមបាត់បង់កៅអី FIFA World Cup សម្រាប់ក្រុមជម្រើសជាតិអាមេរិកដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាកីឡាករអាមេរិកម្នាក់ ការបង្ហាញខ្លួនក្នុងការប្រកួតក្នុងក្រុមធំដូចជា Barcelona អាចផ្ដល់ឱកាសឱ្យ Dest អាចមានប្រៀបលើកីឡាករផ្សេងទៀតក្នុងតំណែងដូចគ្នា សម្រាប់ជម្រើសគ្រូបង្គោល Gregg Berhalter។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែគួរឱ្យស្ដាយ Dest មានបញ្ហាមួយដែលត្រូវបារម្ភគឺ គេមិនទទួលបានទំនុកចិត្តពីអ្នកចាត់ការ Xavi នោះទេ ដូចអ្វីដែលយើងបានឃើញ ក្នុងការប្រកួតមិត្តភាពមុនបើករដូកាលកន្លងមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះមានក្ដីរំពឹងថា ឱកាសនៃការចូលលេងរបស់ Dest អាចនឹងកើនឡើង ក្រោយការចាកចេញរបស់ Dani Alves ស្របពេលដែល César Azpilicueta មិនអាចផ្លាស់មក Camp Nou ប៉ុន្ដែកីឡាករអាមេរិករូបនេះ មិនមែនជាកីឡាករសំខាន់នៅក្នុងការប្រកួតធំៗទេ ខណៈ Ronald Araujo និង Jules Kounde អាចលេងនៅតំបន់ស្លាបខាងស្ដាំបាន ដែលជាជម្រើសផ្សេងបន្ទាប់ពី Sergi Roberto។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលដែល ជម្រើសផ្សេងទៀតនៅក្នុងក្រុមជម្រើសជាតិអាមេរិកគឺ DeAndre Yedlin និង Joe Scally បង្ហាញខ្លួនក្នុងជម្រើសដំបូង សម្រាប់ Inter Miami និង Borussia Monchengladbach អាចបង្ហាញបានថា ឱកាសរបស់ Dest ក្នុងក្រុមអាមរិក ដែលត្រូវធ្វើដំណើរទៅកាតារ ស្ថិតនៅក្នុងភាពមិនច្បាស់លាស់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Diario AS​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​