Ferdinand បង្ហាញឈ្មោះកីឡាករ Man Utd ដែលគួរលេងនៅក្នុងជម្រើស១១នាក់ដំបូង

លោក Rio Ferdinand បាននិយាយថា Cristiano Ronaldo គួរតែលេងក្នុងជម្រើសដំបូងសម្រាប់ Manchester United អំឡុងការប្រកួតបើកឆាក កាលពីចុងសប្ដាហ៍កន្លងទៅ ដែលចាញ់ Brighton ២-១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមបិសាចក្រហម ត្រូវបានគូប្រកួតនាំមុខ២គ្រាប់ នៅក្នុងវគ្គទី១ មុនពេលទទួលបានមួយគ្រាប់វិញ ដោយបាល់ own-goal នៅក្នុងវគ្គទី២។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតខ្សែការពារ Man Utd លោក Ferdinand ស្ថិតនៅក្នុងចំណោម អ្នកដែលគិតថា Ronaldo គួរតែជាប់ជម្រើសដំបូង ក្នុងប្រកួតបើកឆាកលីគកំពូលអង់គ្លេស ដោយលោកបាននិយាយនៅក្នុងឆាណែលយូធូបរបស់ខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Ferdinand និយាយថា៖ “សម្រាប់កីឡាករម្នាក់ រឿងអាក្រក់បំផុតសម្រាប់អ្នកគឺ អង្គុយបម្រុងហើយប្ដូរចូល។ អ្នកខ្លះដែលមិនទាន់ fit អ្នកបានដាក់គេលេង ហើយនិយាយថា អ្នកនឹងដាក់ឱ្យលេង៤៥នាទី ហើយធ្វើអ្វីដែលអ្នកធ្វើ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“គេមានបទពិសោធគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿនរបស់ខ្លួនក្នុងការប្រកួត។ អ្នកត្រូវតែទុកចិត្តលើកីឡាករទាំងនេះ នៅពេលដែលពួកគេមានអាយុច្រើន និងបទពិសោធ គេជាកីឡាករម្នាក់ដែលល្អបំផុតគ្រប់ពេល”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតខ្សែការពារអង់គ្លេសរូបនេះ បានបន្ថែមថា៖ “ខ្ញុំអាចនឹងដាក់ Ronaldo នៅតំបន់ប្រយុទ្ធ ជាមួយ Rashford នៅខាងឆ្វេង Sancho នៅខាងស្ដាំ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជម្រើសដំបូងរបស់ Man Utd ដែល Ferdinand ចង់បាននោះគឺ De Gea; Dalot, Varane, Maguire, Shaw; Fernandes, Martinez, Eriksen; Rashford, Ronaldo, Sancho៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Manchester Evening News​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​