Barcelona មានឈ្មោះកីឡាករតែ១៧នាក់ប៉ុណ្ណោះ ក្នុងបញ្ជីឈ្មោះនៅ La Liga

Barcelona នៅតែប្រឈមការលំបាក ក្នុងការចុះឈ្មោះកីឡាកររបស់ពួកគេ មុនការប្រកួតបើកឆាកនៅ La Liga ទល់នឹង Rayo Vallecano។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លិបអ្នកមានបុណ្យមានក្ដីរំពឹងថា ការចុះឈ្មោះនេះអាចសម្រេចបាន ប៉ុន្ដែនាយកដ្ឋានផ្នែកកីឡារបស់ក្លិប នៅមានក្ដីកង្វល់ថាមានបញ្ហាមួយចំនួន មិនទាន់ដោះស្រាយបាន ខណៈពេលវេលានៅសល់កាន់តែខ្លី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Barca ទើបតែប្រកាសពីលេខអាវរបស់កីឡាករ Miralem Pjanic(១៦) និង Memphis Depay(១៤) ហើយពួកគេកំពុងព្យាយាមក្នុងការចុះឈ្មោះកីឡាករថ្មី៥រូបរួមមាន Andreas Christensen, Franck Kassie, Raphinha, Robert Lewandowski និង Jules Kounde រួមជាមួយកីឡាករទើបបន្ដកុងត្រាពីរនាក់គឺ Sergi Roberto និង Ousmane Dembele។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅ La Liga ពួកគេមានកីឡាករតែ១៧រូបប៉ុណ្ណោះ ដែលបានចុះឈ្មោះ ប៉ុន្ដែបីនាក់ក្នុងចំណោមពួកគេ មិនមានលេខអាវនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករទាំងបីរូបនោះគឺ Nico ដែលត្រូវបានដាក់ឱ្យ Valencia ខ្ចីជើង Samuel Umtiti និង Martin Braithwaite។ Umtiti និង Braithwaite ត្រូវបានរំពឹងថា នឹងចាកចេញពីក្លិប មុនទីផ្សារដោះដូរបិទទ្វារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាកររបស់ Barcelona ដែលបានចុះឈ្មោះទាំង១៧រូបមានដូចជា Ter Stegen (1), Dest (2), Piqué (3), Araujo (4), Jordi Alba (18), Eric Garcia (24), Umtiti (មិនមានលេខ), Busquets (5), Pedri (8), Pjanic (16), Frenkie de Jong (21), Nico (មិនមានលេខ), Ferran Torres (11), Ansu Fati (10), Memphis (14), Aubameyang (17) និង Braithwaite (មិនមានលេខ)៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SPORT​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​