Neville លើកឈ្មោះកីឡាករបីរូប ជួយផ្លាស់ប្តូរក្លិបបានច្រើន ទោះបីចាញ់ Man City

អតីត​ខ្សែ​ការពារ​ឆ្នើម​ លោក​ Gary Neville ថ្មីៗ​នេះ​ បាន​និយាយ​ថា​កីឡាករ​ចំណូល​ថ្មី​បី​នាក់​ របស់​ក្រុម​បិសាច​ក្រហម​ Manchester United បាន​ជួយ​ឱ្យ​ក្លិប​មាន​ការ​ផ្លាស់​ប្តូរ​បាន​ច្រើន​ នៅ​ក្នុង​រដូវកាល​នេះ​ ។

Gary Neville

ជាក់ស្តែង លោក Neville បានអះអាងទៀតផងដែរថា លោកសង្ឃឹមថាកីឡាករ ៣ រូប ដែលមានដូចជា Tyrell Malacia , Martinez និង Christian Eriksen នឹងអាចជួយក្រុម Man United ទទួលបានទម្រង់លេងល្អប្រសើឡើងវិញ បានឱ្យឆាប់តាមដែលអាចធ្វើទៅបាន បើទោះបីជាបានចាញ់ក្រុម Man Utd ដោយលទ្ធផល ៦៣ កាលពីយប់មិញក៏ដោយ ។

លើសពីនេះ បុរសសញ្ជាតិអង់គ្លេស បាននិយាយប្រាប់ទៅកាន់ Sky Sport ថា ៖ ” Malacia, Lisandro Martinez និង Christian Eriksen ខ្ញុំគិតថាពួកគេបានផ្លាស់ប្តូរក្រុមនេះ ជាមួយ​កាយវិការ​ គុណភាព រួមទាំងការតាំងចិត្តខ្ពស់របស់ពួកគេ នឹងជួយឱ្យក្រុមនេះវិលមករកភាពល្អប្រសើឡើងវិញ នៅក្នុងពេលឆាប់ៗខាងមុខ

បន្ថែមពីនេះ លោក Neville ក៏បានលើកសរសើរចំពោះខ្សែប្រយុទ្ធ Marcus Rashford ផងដែរ ដោយនិយាយថា ក្នុងពេលឥឡូវនេះ គេមើលទៅជាកីឡាករម្នាក់ផ្សេងទៀត ដែលខុសគ្នាទាំងស្រុង បើធៀបទៅនឹងរដូវកាលមុន ៕

ប្រភព: AF