អ្នកគាំទ្រតបទៅវិញយ៉ាងឡូយបែបនេះ ក្រោយអ្នកគាំទ្របារាំងស្នើប្រកួត World Cup ឡើងវិញ

អ្នកគាំទ្រក្រុមបាល់ទាត់បារាំង មិនសប្បាយចិត្ត ចំពោះលទ្ធផលនៃការប្រកួតផ្ដាច់ព្រ័ត្រ FIFA​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ World Cup 2022 ដោយពួកគេបានបរាជ័យ ដោយបាល់ប៉េណាល់ទី ក្រោមថ្វីជើងរបស់អាហ្សង់ទីន។

អ្នកគាំទ្រក្រុមបារាំងមួយចំនួន បានដាក់ញត្តិឱ្យមានការប្រកួត World​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Cup ឡើងវិញ ដោយមានការចុះហត្ថលេខា ២០០,០០០នាក់ ហើយអ្នកគាំទ្រក្រុមជើងឯក World Cup 2018 មានការខឹងសម្បារចំពោះការកាត់ក្ដីរបស់អាជ្ញាកណ្ដាលផងដែរ។

ឆ្លើយតបទៅនឹងការតវ៉ារបស់អ្នកគាំទ្រក្រុមមាន់គកបារាំង, អ្នកគាំទ្ររបស់ក្រុមអាហ្សង់ទីន ដែលមានគណនី Valentin​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Gomez បានផ្ដាំទៅជនរួមជាតិរបស់ខ្លួន ឱ្យនាំគ្នាដាក់ញត្តិដែលគេឱ្យឈ្មោះថា «បារាំងឈប់យំ» ចំពោះបរាជ័យរបស់ពួកគេ។

ត្រឹមតែរយៈពេល ២ទៅ៣ម៉ោងប៉ុណ្ណោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ញត្តិរបស់អ្នកគាំទ្រអាហ្សង់ទីន ត្រូវបានធ្វើឡើងច្រើនជាង ៦៥,០០០នាក់ ហើយមានការលើកឡើងនៅក្នុងបណ្ដាញសង្គមថា ជ័យជម្នះរបស់ក្រុមអាហ្សង់ទីន ពិតជាត្រឹមត្រូវ៕

ប្រភព៖ Goal