ក្លិបកំពុងលំបាកមួយនៅ Premier League ព្យាយាមនាំយក Keylor Navas ទៅចូលក្រុម

ក្លិប Nottingham​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Forest មានក្ដីព្រួយបារម្ភចំពោះការរក្សាកៅអីនៅ Premier League រដូវកាលនេះ ដ្បិតអ្នកចាំទីឆ្នើម​ Dean Henderson ដែលពួកគេបានខ្ចីជើងពីក្លិប Manchester United បានរងរបួស អំឡុងការប្រកួតទល់នឹង Leicester City

ដើម្បីជាការដោះស្រាយបញ្ហាលំបាក ថ្នាក់ដឹកនាំរបស់ Forest​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានព្យាយាមក្នុងការចរចានាំយក អ្នកចាំទី Keylor Navas របស់ក្លិប​ Paris SaintGermain មកចូលក្រុម។

ប្រភពពីសារព័ត៌មាន L’Equipe​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានចុះផ្សាយលើទំព័រមុខថា PSG នៅមានភាពស្ទាក់ស្ទេើរ ថាតើពួកគេគួរតែអនុញ្ញាតឱ្យក្លិបនៅ Premier League ខ្ចីជើងកីឡាករកូស្ដារីការូបនេះ ដោយភ្ជាប់នូវលក្ខខណ្ឌទិញផ្ដាច់ឬយ៉ាងណានោះទេ។

ប្រសិនបើការផ្ទេរអាចសម្រេចទៅបាន គឺត្រឹមតែការព្រមព្រៀងខ្ចីជើងប៉ុណ្ណោះ។ អតីតកីឡាកររបស់ Real​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Madrid រូបនេះ នៅសល់កុងត្រាជាមួយក្លិបយក្សបារាំង រហូតដល់ឆ្នាំ២០២៤ ហើយ Forest ពុំមានលទ្ធភាពចំណាយតាមការទាមទាររបស់ពួកគេនោះទេ។

Navas​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទទួលបានប្រាក់ឈ្នួល៩លានអឺរ៉ូក្នុងមួយរដូវកាលនៅ PSG ដូច្នេះក្លិប Forest ត្រូវរ៉ាប់រងលើការចំណាយពេញលេញ ឬមួយភាគធំលើប្រាក់ឈ្នួលរបស់គេដែរ ប្រសិនបើព្រមព្រៀងខ្ចីជើង។

នេះក៏អាចជាឱកាសសម្រាប់ Navas​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការទទួលយកបទពិសោធនៅ Premier League ផងដែរ ដោយរូបគេធ្លាប់លេងនៅអេស្ប៉ាញ និងបារាំងរួចមកហើយ៕

ប្រភព៖ Be Soccer