លេចលឺថា Navas កាន់តែកៀកដើរចេញពី PSG ហើយ ក្រោយយល់ព្រមសំណើជាមួយក្លិប PL មួយនេះ

អនាគត​របស់​អ្នក​ចាំទី​ Keylor Navas នៅ​មួយ​រយ:​ពេល​ចុង​ក្រោយ​នេះ​ ហាក់​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​សង្ស័យ​យ៉ា់ង​ខ្លាំង​ បន្ទាប់​ពី​គេ​មិន​សូវ​ទទួល​បាន​ឱកាស​លេង​ច្រើន​នោះ​ឡើយ​ នៅ​ក្នុង​ក្លិប​យក្ស​បារាំង​ Paris Saint-Germain

Keylor Navas

យ៉ាងណាមិញ ដូចដែលបានចុះផ្សាយដោយសារព័ត៌មាន L’Equipe បានបង្ហាញថា ពេលវេលារបស់កីឡាករសញ្ជាតិកូស្តារីការូបនេះ នៅក្លិប PSG ទំនងជាអាចត្រូវបញ្ចប់ហើយ បន្ទាប់ពីគេ បានយល់ព្រមទទួលយកសំណើផ្តល់ជូនចុងក្រោយមួយ ពីសំណាក់ក្លិប Nottingham Forest នៅក្នុងក្របខ័ណ្ឌ Premier League

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ការចរចារវាងភាគីទាំង ហាក់ទទួលបានផលវិជ្ជមានច្រើនគួរឱ្យកត់សម្គាល់ ក្នុងរយ:ពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយឥឡូវនេះ អ្វីៗគឺស្ថិតនៅតែលើក្លិប PSG ប៉ុណ្ណោះ ដើម្បីបើកភ្លើងខៀវឱ្យការផ្ទេរមួយនេះ ដំណើរការទៅមុខទៀតបាន ។

ទន្ទឹមនឹងនេះ Al Nassr ដែលជាក្រុមថ្មីរបស់ Cristiano Ronaldo ក៏បានបង្ហាញការចាប់អារម្មណ៍លើអតីតកីឡាកររបស់ Real Madrid រូបនេះផងដែរ ប៉ុន្តែយ៉ាងណា Navas ត្រូវបានគេជឿថាពេញចិត្តក្នុងការស្នាក់នៅក្នុងលីគកំពូលរបស់អឺរ៉ុបបន្ត ហើយទឹកដីអង់គ្លេសគឺជាកន្លែងដ៏ទាក់ទាញមួយសម្រាប់រូបគេ ៕

ប្រភព: AF