មេធំ La Liga៖ “Vinicius ជាកីឡាករល្អបំផុតមួយរូប ហើយគេនឹងឈ្នះពាន Ballon d’Or”

ប្រធានលីគកំពូលអេស្ប៉ាញ លោក Javier Tebas និយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកគាំទ្រ Real Madrid នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ UEFA Champions League ជើងទី២ទល់នឹង Manchester City

នៅក្នុងការប្រកួតជើងទី១ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ១-១ ពីគ្រាប់បាល់របស់ Vinicius Junior និង Kevin de Bruyne ឱ្យក្រុមរបស់ពួកគេរៀងៗខ្លួន។

លោក Tebas និយាយថា៖ វាជាការប្រកួតដ៏អស្ចារ្យ។ ការលេងរបស់ Madrid នៅក្នុងជើងទី២ ត្រូវតែអស្ចារ្យ។ ខ្ញុំនឹងគាំទ្រ Real Madrid”

លើសពីនេះទៅទៀត ថ្នាក់ដឹកនាំរបស់ La Liga រូបនេះ បង្ហើបថា ខ្សែប្រយុទ្ធវ័យក្មេង​ Vinicius Jr. គឺជាកីឡាករល្អបំផុតមួយរូប ហើយតារាឆ្នើមប្រេស៊ីលរូបនេះ នឹងឈ្នះពានកីឡាករល្អបំផុត។

លោកបន្ថែមថា៖ គេជាម្នាក់ក្នុងចំណោមកីឡាករល្អបំផុត។ ខ្ញុំពិតជាភ្ញាក់ផ្អើល ដែលគេមិនមានឈ្មោះក្នុងបញ្ជី​ FIFPROVinicius នឹងឈ្នះពាន Ballon d’Or”

ប្រភព៖ Be Soccer