ព័រទុយហ្កាល់ចេញបញ្ជីត្រៀមជម្រុះ Euro ខណៈកីឡាករមួយរូបប្រកាសចូលនិវត្តន៍

ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ បានប្រកាសបញ្ជីឈ្មោះកីឡាករត្រៀមការប្រកួតជម្រុះ Euro 2024 ខណៈ Cristiano Ronaldo ក៏មាននៅក្នុងបញ្ចីនេះផងដែរ។

ខ្សែប្រយុទ្ធចាស់វស្សារូបនេះ កំពុងស្វែងរកឱកាសបង្កើនកំណត់ត្រាបន្ថែម ក្រៅតែពីការបង្ហាញខ្លួន ១៩៨ប្រកួត និងរកគ្រាប់បាល់១២២គ្រាប់ជូនក្រុមជម្រើសជាតិ ហើយគេទើបតែបានបញ្ចប់រដូវកាលជាមួយក្លិប AlNassr រួចរាល់។

គ្រូបង្គោល Roberto Martinez បានកោះហៅខ្សែការពារ Nelson Semedo, ខ្សែបម្រើ​ Renato Sanches និងខ្សែប្រយុទ្ធ Ricardo Horta មកវិញជាថ្មី ខណៈខ្សែបម្រើ Joao Mario បានប្រកាសចូលនិវត្តពីបាល់ទាត់ជម្រើសជាតិ។

Joao Mario

ក្រុមជម្រើសជាតិព័រទុយហ្កាល់ នឹងជួបតតាំងជាមួយបួស្នៀ នាថ្ងៃទី១៧ ខែមិថុនា ហើយនឹងលេងប្រកួតទីពីរ នៅថ្ងៃទី២០ ខែមិថុនា។

កីឡាករក្រុមព័រទុយហ្កាល់ ដែលត្រូវបានកោះហៅមានដូចជា៖

អ្នកចាំទី៖ Diogo Costa, José Sá, Rui Patricio

ខ្សែការពារ៖ Antonio Silva, Danilo, Dalot, Inacio, Cancelo, Nelson Semedo, Pepe, Guerreiro, Ruben Dias, Toti Gomes

ខ្សែបម្រើ៖ Bernardo Silva, Bruno Fernandes, Palhinha, Otavio, Renato Sanches, Horta, Ruben Neves, Vitinha

ខ្សែប្រយុទ្ធ៖ Cristiano Ronaldo, Diogo Jota. Gonçalo Ramos, Joao Felix, Rafael Leao