Joao Felix នឹងចាកចេញពី Chelsea ហើយត្រលប់ទៅ Atletico Madrid វិញនៅរដូវក្ដៅនេះ ពេលដែលកិច្ចសន្យាខ្ចីជើងរបស់គេ ជាមួយក្លិបតោខៀវ ត្រូវបានបញ្ចប់។
កីឡាករវ័យ២៣ឆ្នាំរូបនេះ បានមកចូលរួមនៅទឹកដី Stamford Bridge កាលពីខែមករា ប៉ុន្ដែគេពុំបានជួយក្រុមឱ្យប្រសើរឡើងនោះទេ ដោយរកគ្រាប់បាល់បានតែ៤គ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួន២០ប្រកួត។

ហើយពេលនេះ គេទំនងជាត្រលប់ទៅលេងឱ្យក្រុមដឹកនាំដោយលោក Diego Simeone ជាថ្មី។
ប្រធានក្លិប Atletico លោក Enrique Cerezo បាននិយាយថា៖ “យើងត្រូវបានផ្ដល់ដំណឹងថា លោក Poch មិនមានទំនុកចិត្តលើ Joao Felix នោះទេ សម្រាប់ក្លិប Chelsea។ គេនឹងត្រលប់មកទីនេះវិញ”៕
ប្រភព៖ talkSPORT