Man Utd គ្រោងចាយលុយទិញផ្តាច់កុងត្រា Costa ពី Porto នៅរដូវក្តៅខាងមុខ

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរំពឹងទុកខ្ពស់ថា នឹងបំពេញលក្ខខណ្ឌទិញផ្តាច់កុងត្រាអ្នកចាំទី Diogo Costa របស់ក្រុម Porto នៅទីផ្សារដោះដូរកីឡាករ នារដូវក្តៅខាងមុខនេះ ។

ជាក់ស្តែង ទោះបីជាបានក្លាយខ្លួនជាកីឡាករដ៏លេចធ្លោបំផុតម្នាក់ បន្តាប់ពីបានចូលលេងទៀងទាត់ សម្រាប់ក្រុមជម្រើសជាតិ និងនៅក្នុងក្រុម Porto ក៏ដោយ ប៉ុន្តែ Costa ត្រូវបានគេរាយការណ៍អាចនឹងពិចារណា ធ្វើការផ្លាស់ប្តូរដ៏ធំមួយ នៅទីផ្សារខាងមុខ។

មិនតែប៉ុណ្ណោះ បើតាមប្រភពពី A Bola អះអាងទៀតថា អ្នកចាត់ទីសញ្ជាតិព័រទុយហ្គាល់រូបនេះ កំពុងមានតម្លៃផ្តាច់កុងត្រា ៦៥ លានផោន ក្នុងកិច្ចព្រមព្រៀងរបស់គេនៅក្លិប Porto ស្របពេល Man United ហាក់មានឆន្ទៈក្នុងការទិញផ្តាច់វា ដើម្បីអាចទាញយកគេមកលេងនៅ Premier League

យ៉ាងណាមិញ កីឡាករ David Raya របស់ក្រុម Brentford ក៏ត្រូវបានចាត់ទុកថាជាគោលដៅធំមួយផ្សេងទៀត របស់បិសាចក្រហមផងដែរ ប៉ុន្តែយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងសម្រាប់ Costa អាចនឹងមានភាពងាយស្រួលក្នុងការបំពេញជាង នៅក្នុងទីផ្សារដោះដូរខាងមុខ ៕

ប្រភព: Sportsmole