កីឡាករ៤រូបរបស់ Barca ជាប់ឈ្មោះជម្រើស១១នាក់ នៅ LaLiga របស់ UEFA ខណៈដែលនៅ Real Madrid គ្មានសូម្បីម្នាក់

UEFA បានប្រកាសជម្រើស១១នាក់សក្ដិសមបំផុតប្រចាំរដូវកាល ២០១៨/១៩ នៅ LaLiga ដែលក្នុងនោះមានកីឡាករមកពី Barcelona ៤រូប ខណៈដែលកីឡាករនៅ Real Madrid គ្មានឈ្មោះសូម្បីតែម្នាក់។

ទោះបីត្រូវធ្លាក់ត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅ Champions League ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ernesto Valverde បានលើកពានលីគកំពូលអេស្ប៉ាញ ហើយកីឡាករ Jordi Alba, Gerard Piqué, Ivan Rakitic និង Lionel Messi មានឈ្មោះនៅក្នុងជម្រើស១១នាក់ល្អបំផុតប្រចាំឆ្នាំដែលចេញដោយ UEFA។

ដោយឡែកក្រុម Real Madrid ដែលបញ្ចប់លទ្ធផលជាមួយនឹងចំណាត់ថ្នាក់លេខ៣ ក្នុងតារាង LaLiga ពុំមានកីឡាករណាម្នាក់ ជាប់ឈ្មោះក្នុងជម្រើសល្អបំផុតប្រចាំឆ្នាំឡើយ ខណៈដែល Atletico Madrid មានមួយរូបគឺអ្នកចាំទី Jan Oblak។

ជម្រើស១១នាក់សក្ដិសមបំផុតប្រចាំឆ្នាំនៅ LaLiga ដែលចេញដោយ UEFA មានដូចជា៖

អ្នកចាំទី៖ Jan Oblak

ខ្សែការពារ៖ Jesus Navas, Djene Dakonam, Gerard Pique, Jordi Alba

ខ្សែបម្រើ៖ Pablo Sarabia, Daniel Parejo, Ivan Rakitic, Sergio Canales

ខ្សែប្រយុទ្ធ៖ Iago Aspas, Lionel Messi

ប្រភព៖  Be Soccer

មើលហាងឆេងគ្រាប់ត និងបង្កើតគណនីឥតគិតថ្លៃនៅ 2MBET