Real អាចនឹងប្រើ Pogba ទី២ ដែលមានស្រាប់ បើសិនជាមិនអាចនាំយក Pogba ពី Man United បាន

Real Madrid ប្រឈមនឹងបញ្ហាលំបាក ក្នុងការនាំយកខ្សែបម្រើ Paul Pogba មកចូលរួម ដោយសារតែតំលៃខ្ពស់ហួសប្រមាណ ដែលកំណត់ដោយ Manchester United។

ទោះបីជាគ្រូបង្វឹក Zinedine Zidane ចង់បានកីឡាករបារាំងរូបនេះ មកពង្រឹងក្រុមនៅតំបន់បម្រើក្ដី ប៉ុន្ដែ Madrid ហាក់រុញរាក្នុងការចំណាយផ្ដាច់កុងត្រាក្បែរ ២០០លានអឺរ៉ូ តាមការចង់បានរបស់ក្លឹបអង់គ្លេស។

ហើយក្នុងករណីដែល បរាជ័យក្នុងការនាំយកម្ចាស់ពាន World Cup 2018 មកចូលរួម Real Madrid នៅមានជម្រើស Pogba ទី២គឺ ខ្សែបម្រើវ័យក្មេង Federico Valverde។

ខ្សែបម្រើវ័យក្មេងសញ្ជាតិអ៊ុយរូហ្គាយរូបនេះ បានធ្វើអោយលោក Zidane មានការពេញចិត្តពេញថ្លើម ចំពោះការបង្ហាញទម្រង់លេងរបស់គេសំរាប់ចុងរដូវកាលមុន ព្រមទាំងការចូលរួមប្រកួត​ Copa America។

Valverde គឺជាដៃគូដ៏សក្ដិសមក្នុងការសហការនៅតំបន់បម្រើជាមួយ រៀមច្បង Casemiro ប៉ុន្ដែភាពអវិជ្ជមានតែមួយគត់នោះគឺ រូបគេនៅវ័យក្មេង(២០ឆ្នាំ)នៅឡើយ ដោយខ្វះបទពិសោធន៍សំរាប់ការប្រកួតធំៗ។

ទោះយ៉ាងណាក្ដី Real Madrid នឹងប្រើធនធានរបស់ពួកគេដែលមានស្រាប់ បើសិនជាមិនអាចនាំយក Pogba មកចូលរួមបានទេនោះ៕

ប្រភព៖ SPORT