Zidane ចេញបញ្ជីឈ្មោះកីឡាករទាំង ១៩រូប ត្រៀមតតាំងជាមួយ Sevilla នារាត្រីនេះ

Zinedine Zidane បានប្រកាសឈ្មោះកីឡាករទាំង១៩រូប សំរាប់ការធ្វើដំណើរទៅចូលរួមប្រកួត ទល់នឹងក្រុម Sevilla នៅថ្ងៃរាត្រីនេះ វេលាម៉ោង ២៖០០នាទីរំលងអាធ្រាត ហើយក៏មានការផ្សាយផ្ទាល់តាមរយៈផេក CTS Sports ផងដែរ។

គ្រូបង្វឹកសញ្ជាតិបារាំងបានដកឈ្មោះកីឡាករបួនរូប ដែលមានដូចជា Alvaro Odriozola, Mariano Diaz, Brahim Diaz និង Rodrygo Goes ចេញពីបញ្ជីកីឡាករដែលត្រូវចូលរួមប្រកួត។

ដោយឡែក Marcelo, Luka Modric, Isco និង Marco Asensio ពុំទាន់ជាពីរបួសនៅឡើយទេ។

កីឡាករ Real Madrid ទាំង១៩រូប ដែលត្រូវបានកោះហៅចូលរួមប្រកួតទល់នឹង Sevilla មានដូចជា៖

អ្នកចាំទី៖ Thibaut Courtois, Alphonse Areola, Altube

ខ្សែការពារ៖ Dani Carvajal, Eder Militao, Sergio Ramos, Raphael Varane, Nacho, Ferland Mendy

ខ្សែបម្រើ៖ Toni Kroos, Casemiro, Fede Valverde, James Rodriguez

ខ្សែប្រយុទ្ធ៖ Eden Hazard, Karim Benzema, Gareth Bale, Lucas Vazquez, Luka Jovic និង Vinicius Jr.

ប្រភព៖ Marca