បិសាចក្រហម Man utd ដាក់រ៉ាដាកំណត់ទិញយក “Messi ទី ២” ពេលទីផ្សារដោះដូរបើកទ្វារ

កាលពីពេលកន្លងទៅនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយអំពីក្រុម Manchester United ថាកំពុងតែត្រៀមទឹកប្រាក់ដើម្បីទិញយកកីឡាករ Thiago Almada ដែលមានតំណែងជាខ្សែបម្រើ និងត្រូវបានគេឲ្យរហស្សនាមថាជា “Lionel Messi ទី ២” ថែមទៀតផង ដោយសារតែទម្រង់លេងដ៏ល្អ និងមានសញ្ជាតិអាហ្សង់ទីនដូចគ្នា។

Thiago Almada 

តែយ៉ាងណាមិញមិនមែនមានតែបិសាចក្រហមតែមួយប៉ុណ្ណោះទេ ដែលសម្លឺងឃើញខ្សែបម្រើវ័យ​ ១៩ ឆ្នាំរូបនេះ ពោលគឺក្លឹបដែលជាគូប្រជែង Manchester City ក៏ធ្លាប់ទាក់ទង និងកំពុងតែរង់ចាំឱកាសល្អដើម្បីទិញយករូបគេ។ ចំណែកឯតម្លៃខ្លួនខ្សែបម្រើដែលត្រូវបានគេហៅថាជា “Messi ទី ២” មានតម្លៃប្រមាណ ១៥ លានផោន។

Carlos Tevez

យោងទៅតាមរបាយការណ៍ដែលទទួលបានពីសារព័តមាន The Sun បានចុះផ្សាយថា កីឡាករវ័យក្មេងរូបនេះចង់ដើរតាមគន្លង idol របស់ខ្លួនគឺ​ Carlos Tevez ដែលធ្លាប់បានលេងជាមួយនឹងក្លឹបត្រកូល Manchester ទាំង ២ ផងដែរ។

Carlos Tevez
Thiago Almada

ប្រភពដដែលបានបន្តថា បើទោះបីជា Tevez ធ្លាប់បានលេងជាមួយក្រុមទាំង ២ ក៏ពិតមែន តែក្រុមមេឃខៀវ Man City ទំនងជាមានសង្ឃឹមខ្លាំងជាងក្នុងការនាំយក Almada មកបានសម្រេច ព្រោះថាក្រុមមេឃខៀវតែងតែចាប់អារម្មណ៍ជាមួយនឹងសមត្ថភាពរបស់កីឡាករវ័ក្មេងរូបនេះតាំងពីយូរមក ហើយក៏រំពឹងដែរថា រូបគេអាចជំនួសកីឡាករ David Silva ក្នុងរយៈពេលយូរអង្វែង៕

ប្រភព: AF

អានអត្ថបទបន្ទាប់៖ បុគ្គល ២ រូប​ជា​អ្នក​ណែនាំ Salah ឲ្យ​បោះបង់​សំណើ R.Madrid បន្តយក Liverpool កាល​ពី​ឆ្នាំ ២០១៨

បច្ចុប្បន្នកីឡាករ Mohamed Salah កំពុងតែបន្តលេងជាមួយនឹងក្លឹបហង្សក្រហម Liverpool ដែលបានទិញរូបលោកមកពីក្លឹប Roma កាលពីរដូវក្ដៅ ២០១៧ ក្នុងតម្លៃខ្លួនប្រមាណ ៤២ លានអឺរ៉ូ។ ក្រោយពីការមកលេងនៅទឹកដី Anfield បានមួយឆ្នាំលោកក៏ទទួលបានសំណើរមួយពីក្លឹបយក្ស Real Madrid ដើម្បីចង់ទិញខ្សែប្រយុទ្ធស្លាបស្ដាំវ័យ ២៧ ឆ្នាំ តែសំណើរមួយនោះត្រូវបានបដិសេធ។

Mohamed Salah
Mohamed Salah 

ទន្ទឹមនឺងនោះនៅពីក្រោយការសម្រេចចិត្តដ៏ធំមួយនេះ​របស់ Salah ក៏មានបុគ្គល ២ រូបដែលជាអ្នកណែនាំ ក៏ដូចជាទីប្រឹក្សាដល់រូបលោកផងដែរ ដែលបុគ្គល ២ រូបនោះគឺ អតីតគ្រូបង្វឹក និងជំនួយការក្រុមជម្រើសជាតិអេហ្ស៊ីបលោក Hector Cuper និងលោក​ Hany Ramzy។ ក្រោយពីបានទទួលបានការប្រឹក្សាយោបល់រួចរាល់ ខ្សែប្រយុទ្ធស្លាបស្ដាំសញ្ជាតិអេហ្ស៊ីបក៏សម្រេចចិត្តបោះបង់សំណើររបស់ក្លឹបស្ដេចស និងបន្តដំណើរជាមួយនឹងហង្សក្រហមមកទល់នឹងពេលបច្ចុប្បន្ន។

Hany Ramzy

លោក Ramzy បានប្រាប់ទៅកាន់គេហទំព័រ OnTime Sports ថា៖ “កាលពីឆ្នាំ ២០១៨ ខ្ញុំនឹងគ្រូបង្វឹក Hector Cuper កំពុងធ្វើការជាមួយរួមគ្នានៅប្រទេស​ស្វីស ហើយគ្រានោះ Salah បាននិយាយគ្នាជាមួយនឹងខ្ញុំ ដោយគាត់ប្រាប់ថា Real Madrid បានដាក់សំណើរមកគាត់រួចរាល់ហើយ”។

Hector Cuper

លោកបន្តថា៖ “សំណើរនោះទៀតសោតគឺពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន តែយ៉ាងណាមិញបន្ទាប់ពីធ្វើការពិភាក្សាគ្នាជាមួយខ្ញុំ និង លោក Cuper រួចរាល់ គាត់ [Salah] ក៏សម្រេចចិត្តបន្តលេងជាមួយនឹង Liverpool តទៅទៀត ព្រោះនៅទីនោះគាត់មានអារម្មណ៍កក់ក្ដៅជាងកន្លែងផ្សេង”៕

ប្រភព: Metro