Manchester United ប្រកាសចែកផ្លូវគ្នាជាមួយ កីឡាករ៨រូប

Manchester United បានប្រកាសចែកផ្លូវគ្នាជាមួយកីឡាករ៨រូប ដែលនឹងត្រូវចាកចេញនៅរដូវក្ដៅនេះ ដែលក្នុងនោះក៏មានអ្នកចាំទីចាស់វស្សា Sergio Romero ម្នាក់ផងដែរ។

ជារៀងរាល់ឆ្នាំក្លិបបិសាចក្រហមតែងចេញបញ្ជីកីឡាករដែលត្រូវចាកចេញ ហើយនៅក្នុងឆ្នាំនេះមាន Romero និង Joel Pereira ស្ថិតនៅក្នុងក្រុមធំ ខណៈ៦នាក់ទៀតជាកីឡាករនៅក្រុមយុវជន។

កីឡាករដទៃផ្សេងទៀតដែលចាកចេញមានដូចជា អ្នកចាំទី Jacob Carney, ខ្សែបម្រើ Mark Helm, ខ្សែការពារ Lestyn Hughes, ខ្សែបម្រើ Arnau Puigmal, ខ្សែការពារ Max Taylor និងខ្សែបម្រើ Aliou Traore។

សូមរំឭកថា ក្រោយពីមានវត្តមានរបស់ Dean Henderson ត្រលប់មកទឹកដី Old Trafford វិញ Romero គ្មានឱកាសទាល់តែសោះ ក្នុងការបង្ហាញខ្លួនលើទីលានប្រកួត៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ វត្តមានរបស់ Emerson អាចធ្វើឱ្យខ្សែការពារម្នាក់ចេញពី Barcelona

ខ្សែការពារ Sergino Dest កំពុងប្រឈមស្ថានភាពលំបាក បន្ទាប់ពីក្លិប Barcelona ចុះហត្ថលេខានាំយក Emerson Royal មកកាន់ទឹកដី Camp Nou។

អនាគតរបស់កីឡាករជនជាតិអាមេរិក Dest ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ក្រោយគេបានចូលរួមជាមួយក្លិបអ្នកមានបុណ្យត្រឹមតែមួយរដូវកាលប៉ុណ្ណោះ។

ការបន្ដដឹកនាំ Barcelona របស់លោក Ronald Koeman ជាសញ្ញាដ៏ល្អសម្រាប់ Dest ប៉ុន្ដែការមកដល់របស់ Emerson បានធ្វើឱ្យមានការប្រកួតប្រជែងតំណែងនៅក្នុងជម្រើស១១នាក់ដំបូងរបស់អ្នកចាត់ការជនជាតិហូឡង់។

មានការរាយការណ៍ថា ក្លិប Bayern Munich ដែលធ្លាប់ចង់បាន Dest កាលគេលេងនៅ Ajax ពេលនេះនៅតែចិញ្ចឹមចិត្តចង់បានគេទៅលេងនៅអាល្លឺម៉ង់ ប្រសិនបើគេចង់ចាកចេញពីក្លិបអេស្ប៉ាញ៕

ប្រភព៖ MARCA