លេចលឺមកថា Messi ធ្លាប់បានពិចារណាលើសំណើរបស់ក្លិបរួមលីគមួយ មុនពេលសម្រេចដើរចូល PSG វិញ

Lionel Messi ត្រូវបានប្រកាសថាជាកីឡាករថ្មីរបស់ក្លិបយក្សបារាំង PSG ជាផ្លូវការហើយ ក្រោយពីយល់ព្រមចុះកិច្ចសន្យារយ:ពេល ២ ឆ្នាំ ជាមួយនឹងប្រាក់ឈ្នួលដែលទទួលបានប្រមាណ ៣៥ លានអឺរ៉ូ ក្នុងមួយរដូវកាល ។

Lionel Messi

ប៉ុន្តែយោងតាមអ្នកសារព័ត៌មានដែលជាជនជាតិអាហ្សង់ទីន គឺលោក Ignacio Miguelez បានបង្ហាញឱ្យដឹងថា Messi ធ្លាប់បានពិចារណាយ៉ាងយកចិត្តទុកដាក់ ចំពោះសំណើដែលត្រូវបានផ្តល់ជូនពីសំណាក់ក្លិប Atletico Madrid ដើម្បីចូលរួមជាមួយជាមួយពួកគេនៅរដូវក្តៅនេះ ដោយសារតែលោកយល់ថានឹងបានលេងរួមជើងជាមួយមិត្តយល់ចិត្ត កីឡាករ Luis Suarez វិញ ។

Lionel Messi

មិនតែប៉ុណ្ណោះប្រភពខាងលើអះអាងទៀតថា គ្រូបង្វឹកក្រុម Atletico លោក Diego Simeone គឺជាអ្នកចេញមុខផ្ទាល់ដើម្បីធ្វើការចរចាចំពោះលទ្ធភាពនាំយកខ្សែប្រយុទ្ធអាហ្សង់ទីន មកកាន់ក្រុមរបស់លោក ប៉ុន្តែយ៉ាងណាក៏ដោយ នៅចុងបញ្ចប់លោកមិនអាចបញ្ចុះបញ្ចូល Messi ឱ្យមកចូលរួមបានឡើយ ។

Lionel Messi

គួរបញ្ជាក់ថា Messi ត្រូវសម្រេចចិត្តចាកចេញពី Barca ទាំងបង្ខំ ក្រោយពីចាយពេលអស់ ២១ ឆ្នាំនៅឯកីឡដ្ឋាន Camp Nou ដោយសារក្លិបនេះមិនអាចមានលទ្ធភាពផ្តល់ជូនកុងត្រាថ្មី ក្នុងអំឡុងពេលកំពុងធ្លាក់ចូលបញ្ហាហិរញ្ញវត្ថុធ្ងន់.ធ្ងរ ។

Lionel Messi

យ៉ាងណា ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នឹងចូលរួមជាមួយគ្រូបង្វឹកលោក Mauricio Pochettino ដែលត្រូវបានគេរំពឹងថានឹងក្លាយជាប្រព័ន្ធខ្សែប្រយុទ្ធដ៏មុត.ស្រួ.ចបំផុតមួយ ដោយចាប់ដៃគូជាមួយ Neymar និង Kylian Mbappe នៅរដូវកាលថ្មីខាងមុខនេះ ៕

ប្រភព: Sporstmole

អានអត្ថបទបន្ទាប់៖ Juventus ត្រៀមដាក់សំណើសុំខ្ចីជើងតារាឆ្នើមរបស់់ Man City មួយរូប ក្រោយឃើញ Pep លែងសូវចាប់អាម្មណ៍

ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍មកថាកំពុងបង្ហាញចំណាប់អាម្មណ៍នៅក្នុងការចុះហត្ថលេខាជាមួយខ្សែការពារ Aymeric Laporte ក្នុងលក្ខខណ្ឌខ្ចីជើងពីក្រុម Manchester City នៅរដូវក្តៅនេះ ។

Aymeric Laporte

រំលឹកផងដែរថាចាប់តាំងពីទទួលបានការផ្ទេរមកទឹកដី Etihad ក្នុងតម្លៃខ្លួន ៥៧ លានផោន ក្នុងឆ្នាំ ២០១៨ មក កីឡាករវ័យ ២៧ ឆ្នាំរូបនេះ បានក្លាយជាជម្រើសទៀងទាត់មួយ សម្រាប់ក្រុមរបស់លោក Pep Guardiola ។ តែទោះជាយ៉ាងណា ក្រោយដល់ការមកដល់របស់ John Stone កាលពីរដូវកាលមុន ធ្វើឲ្យកីឡាករអេស្ប៉ាញរូបនេះ ត្រូវបានបង់តំណែងលេងវិញ ។

Aymeric Laporte

ហើយថ្មីៗនេះ យោងតាមរបាយការណ៍ពី Tuttosport បានឲ្យដឹងថាក្លិប Juventus កំពុងពិចារណាលើសំណើខ្ចីជើង សម្រាប់ Laporte ពីក្រុម City ប៉ុន្តែនឹងមិនរួមបញ្ចូលជាមួយលក្ខខណ្ឌទិញផ្តាច់ឡើយ ដោយសារតែបញ្ហាហិរញ្ញវត្ថុ នៅក្នុងពេលបច្ចុប្បន្ននេះ ។

Aymeric Laporte

យ៉ាងណាក៏ដោយ Laporte នៅសល់កុងត្រារយ:ពេល ៤ ឆ្នាំទៀត ដោយបានបង្ហាញខ្លួនសរុប ១១១ ប្រកួត សម្រាប់ក្រុម Man City និងឈ្នះពានរង្វាន់ចំនួន ១០ រួមទាំង Premier League ៣ លើកផងដែរ ៕

ប្រភព: Sportsmole