អត់លាក់ទៀតទេ! Laporta និយាយត្រង់ៗថាការចុះកុងត្រាយកកីឡាករម្នាក់នេះមក Barca គឺជាកំហុសដ៏ធំមួយ

ប្រធានក្លឹបលោក Joan Laporta បានសារភាពថាខ្សែប្រយុទ្ធ Antoine Griezmann គឺមិនមែនជាកីឡាករដែលក្រុម Barcelona ត្រូវការនោះឡើយ ហើយរូបគេក៏មិនសមនឹងប្រព័ន្ធលេងេរបស់ក្លិបផងដែរ បន្ទាប់ពីកីឡាករបារាំងរូបនេះ ត្រូវបានបញ្ជូនឲ្យត្រលប់ទៅកាន់ក្លិប Atletico Madrid វិញ ក្នុងលក្ខខណ្ឌខ្ចីជើងនៅអំឡុងរដូវក្តៅនេះ ។

Antoine Griezmann

ជាក់ស្តែង Griezmann ត្រូវបានគេរំពឹងថានឹងក្លាយជាកីឡាករដ៏លេចធ្លោមួយនៅឯទឹកដី Camp Nou បន្ទាប់ពីការផ្ទេរ ដែលមានតម្លៃខ្លួនប្រមាណ ១០៨ លានផោនក្នុងឆ្នាំ ២០១៩ ប៉ុន្តែយ៉ាងណាក៏ដោយអ្វីៗគឺមិនដូចការរំពឹងទុកនោះទេ ដោយគេមិនអាចបង្ហាញទម្រង់លេងដ៏ល្អអស្ចារ្យណាមួយ ដូចដែលធ្លាប់បានធ្វើនៅក្រុម At Madrid នោះឡើយ ។

Antoine Griezmann

មិនតែប៉ុណ្ណោះ ដោយថ្លែងទៅកាន់ស្ថានីយ៍ទូរទស្សន៍ Onze លោក Laporta បាននិយាយត្រង់ៗថាការចុះហត្ថលេខាលើ Griezmann គឺជាកំហុសដ៏ធំមួយ ប៉ុន្តែយ៉ាងណាក៏ដោយលោកមិនបានបញ្ជាក់ថាវាមិនមែនជាកំហុសរបស់ Griezmann នោះទេ ហើយលោកថែមទាំងបានសរសើរខ្សែប្រយុទ្ធវ័យ ៣០ ឆ្នាំរូបនេះថាជាកីឡាករដ៏ឆ្នើមម្នាក់ផងដែរ ។

Antoine Griezmann

ដោយឡែកលោក Laporta បានបន្តទៀតថា ៖ “ ខ្ញុំគិតថាមនុស្សគ្រប់គ្នារំពឹងច្រើនពីគាត់ ពីព្រោះគាត់បានផ្តល់អ្វីៗគ្រប់យ៉ាង ហើយគាត់មិនដែលបានបង្ហាញឥរិយាបទណាមួយដែលគួរឱ្យសង្ស័យឡើយ” ។

Antoine Griezmann

លោកបន្តទៀតថា ៖ ” យើងដឹងថាគាត់ជាកីឡាករបែបណា ហើយគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ។ ខ្ញុំគិតថាគាត់មិនសមនឹងប្រព័ន្ធរបស់ក្លិបយើងទេ ប៉ុន្តែខ្ញុំគិតថាគាត់បង្ហាញឥរិយាបទល្អ។ ខ្ញុំបានផ្ញើសារជូនពរគាត់ឲ្យជួបសំណាងល្អ ព្រោះគាត់តែងតែបង្ហាញឥរិយាបទត្រឹមត្រូវសម្រាប់យើង ប៉ុន្តែគាត់បានស្ថិតក្នុងកាលៈទេសៈដ៏លំបាកមួយ ” ៕

ប្រភព: Daily Mail

អានអត្ថបទបន្ទាប់៖ PSG ត្រៀមនាំយកតារាឆ្នើម Chelsea ម្នាក់ហ្វ្រីៗ នៅរដូវក្តៅឆ្នាំក្រោយ បើសិនគ្មានការបន្តកុងត្រាថ្មី

ក្រុមយក្សបារាំង Paris Saint-Germain បានដាក់ក្តីសង្ឃឹមមុតមាំថានឹងអាចទទួលបានការចុះហត្ថលេខាគ្មានតម្លៃខ្លួនសម្រាប់តារាឆ្នើមមួយរូបផ្សេងទៀត នៅរដូវក្តៅឆ្នាំក្រោយនេះ ជាមួយនឹងខ្សែការពារ Antonio Rudiger របស់ក្រុមតោខៀវ Chelsea ។

Antonio Rudiger 

ជាក់ស្តែងកីឡាករសញ្ជាតិអាឡឺម៉ង់ បានបង្ហាញភពលេចធ្លោខ្លាំង ចាប់តាំងពីគ្រូបង្វឹកលោក Thomas Tuchel ចូលកាន់តំណែងក្នុងនាមជាអ្នកចាត់ការក្រុមថ្មី នៅឯទឹកដី Stamford Bridge ជំនួសលោក Frank Lampard មក ។

Antonio Rudiger

ទោះជាយ៉ាងណាក៏ដោយកិច្ចសន្យាយបច្ចុប្បន្នរបស់ Rudiger ជាមួយក្លិបតោខៀវ នឹងត្រូវអស់សុពលភាពនៅដំណាច់រដូវកាលនេះហើយ ស្របពេលរបាយការណ៍ចុងក្រោយពី le10sport បានរាយការណ៍ថាក្លិប PSG កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការទាញយកតារាឆ្នើមវ័យ ២៨ ឆ្នាំរូបនេះ មកកាន់ទឹកដីបារាំងវិញ ។

Antonio Rudiger

សូមបញ្ជាក់ផងដែរថា Rudiger បង្ហាញខ្លួនឲ្យ Chelsea សរុបបាន ១៥៣ ប្រកួត ចាប់តាំងពីមកដល់ក្លិបនៅរដេូវក្តៅឆ្នាំ ២០១៧ ដោយឈ្នះពានរង្វាន់ UCL មួយលើក ពានរង្វាន់ UEL និង FA Cup អំឡុងពេលនៅ Stamford Bridge ផងដែរ ៕

ប្រភព: AF