កីឡាករ Barcelona ម្នាក់រងការចំអ.កពីអ្នកគាំទ្រ ក្រោយប្ដូរចេញក្នុងជំនួបជាមួយ Bayern

អ្នកគាំទ្រ Barcelona បានចំអកដោយការផ្លុំកញ្ចែដាក់ខ្សែការពារ Sergi Roberto នៅពេលដែលគេត្រូវបានប្ដូរចេញក្នុងការប្រកួតដែល បរាជ័យ ៣-០ ក្រោមថ្វីជើង Bayern Munich ក្នុងជំនួបបើកឆាក UEFA Champions League។

Roberto លេងក្នុងតំណែងខ្សែការពារស្លាបខាងស្ដាំ ក្នុងការប្រកួតជាមួយក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់ ត្រូវបានប្ដូរចេញនៅនាទី៥៩ ប៉ុន្មាននាទីបន្ទាប់ពី Bayern រកបានគ្រាប់បាល់ទី២ ដោយខ្សែប្រយុទ្ធ Robert Lewandowski។

កីឡាករជនជាតិអេស្ប៉ាញរូបនេះ ត្រូវបានប្ដូរចូលជំនួសដោយ ខ្សែប្រយុទ្ធ Yusuf Demir ហើយសំឡេងកញ្ចែបានបន្លឺឡើងក្នុងចំណោមអ្នកគាំទ្រដែលបានមកចូលរួមជាង៤ម៉ឺននាក់។

ខ្សែការពារអាមេរិក Sergino Dest អាចចូលលេងនៅក្នុងការប្រកួតនេះបាន ប៉ុន្ដែអ្នកចាត់ការ Ronald Koeman ចង់ទុកឱ្យកីឡាកររូបនេះ បានជាសះស្បើយពេញលេញ ក្រោយទើបជាពីរបួសអំឡុងប្រកួតសម្រាប់ក្រុមជម្រើសជាតិ។ លោក Koeman បានប្រើទម្រង់ 3-5-2 ដោយលេងបែបការពារវាយបក ប៉ុន្ដែមិនមានប្រសិទ្ធភាពឡើយ ដោយក្រុមរបស់លោកមិនមានឱកាសស៊ុតចំគោលដៅសូម្បីម្ដង៕

ប្រភព៖ SPORT

អានអត្ថបទបន្ទាប់៖ Honda រកបានក្លិបថ្មី ក្រោយទំនេរពីអាជីពកីឡាករបាល់ទាត់រយៈពេល៣ខែ

អតីតកីឡាករក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន និងជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាលោក Keisuke Honda បានចូលរួមក្លិប Suduva នៃក្របខណ្ឌកំពូលលីទុយអានី ដែលជាក្លិបទី៩របស់លោក នេះបើតាមការបង្ហោះក្នុងគណនីផ្លូវការរបស់លោក លើបណ្ដាញសង្គម។

កីឡាករវ័យ៣៥ឆ្នាំ បាននៅទំនេរមិនមានក្លិបចូលរួមចាប់តាំងពីចាកចេញពីក្លិប Neftci ក្នុងប្រទេសអាហ្សៃបៃហ្សង់ កាលពីខែមិថុនា។

សូមរំឭកថា លោក Honda បានចាប់ផ្ដើមក្លាយជាកីឡាករបាល់ទាត់អាជីពនៅក្លិប Nagoya Grampus ក្នុងឆ្នាំ២០០៥ មុនពេលផ្លាស់ទៅចូលរួមក្លិបក្នុងប្រទេស អ៊ីតាលី ហូឡង់ រុស្ស៊ី ម៉ិកស៊ីកូ អូទ្រីស និងប្រេស៊ីលជាដើម។

បច្ចុប្បន្នលោកកំពុងកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ក្រុមគោព្រៃកម្ពុជា ហើយលោកជាកីឡាករជប៉ុនម្នាក់គត់ដែលរកគ្រាប់បាល់បញ្ចូលទី ក្នុងព្រឹត្តិការណ៍ FIFA World Cup ៣ផ្សេងគ្នា ក្រោយទទួលបានឱកាសបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ ២០១០៕

ប្រភព៖ Kyodo News