ទីបំផុត លទ្ធផលនៃការចាប់ឆ្នោតវគ្គ១៦ UCL ចេញជាផ្លូវការហើយ ដោយ Man Utd ជួបក្រុមគីឡូធ្ងន់…….

ក្រោយបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុកាលពីពាក់កណ្តាលសប្តាហ៍មុន ទីបំផុតលទ្ធផលនៃការចាប់ឆ្នោតវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League រដូវកាលឆ្នាំ ២០២១-២២ ត្រូវបានប្រកាសចេញជាផ្លូវហើយ ដោយកម្មវិធីនេះត្រូវធ្វើឡើងនៅឯទីក្រុង​នីយ៉ុង ប្រទេសស្វីស ។

UEFA Champions League

Manchester City, Liverpool, Ajax, Real Madrid, Bayern Munich, Manchester United, Lille និង Juventus ជាក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាង ខណៈ Paris Saint-Germain, Atletico Madrid, Sporting Lisbon, Inter Milan, Benfica, Villarreal, RB Salzburg និង Chelsea ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ២ ។

UEFA Champions League

លក្ខន្ដិកៈនៃការចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ គឺក្រុមកំពូលតារាងនៃវគ្គចែកពូល ត្រូវជួបជាមួយក្រុមលេខ២ ដែលមិនត្រូវស្ថិតនៅក្នុងពូលជាមួយគ្នា និង មកពីលីគជាមួយគ្នា។

ជាក់ស្តែងលទ្ធផលនៃការចាប់ឆ្នោត បានរកឃើញក្រុមដែលត្រូវប៉ះគ្នា មានដូចតទៅ ៖

Benfica Vs Real Madrid

Villarreal CF  Vs  Manchester City

Atletico Madrid Vs Bayern Munich

RB Salzburg  Vs  Liverpool

Inter Milan  Vs  Ajax

Sporting CP Vs Juventus

Chelsea  Vs Lille OSC

Paris Saint-Germain Vs Manchester United

សម្រាប់ការប្រកួតនៅជើងទី១ នៃវគ្គ ១៦ ក្រុមនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៥ , ១៦,២២ និង ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ខណ:ការប្រកួតជើងទីពីរ នៅថ្ងៃទី ៨, ៩, ១៥ និង ១៦ ខែមីនា ឆ្នាំ ២០២២ ។

គួរបញ្ជាក់ផងដែរថា កាលពីរដូវកាលមុន ក្រុមតោខៀវ Chelsea បានគ្រងជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះទៅលើក្រុមអង់គ្លេសដូចគ្នា Manchester City ក្នុងលទ្ធផល ១-០ នៅឯទីក្រុង Porto ប្រទេសព័រទុយហ្គាល់ ៕

អានអត្ថបទបន្ទាប់៖ គ្រូធំ Rangnick និយាយបែបនេះ​ ក្រោយឮដំណឹងថា Martial ចង់ចាកចេញពី Man Utd

អ្នកចាត់ការ Manchester United លោក Ralf Rangnick និយាយថាលោកមិនសូវចាប់អារម្មណ៍ចំពោះការលើកឡើងរបស់ភ្នាក់ងារខ្សែប្រយុទ្ធ Anthony Martial លោក Philippe Lamboley ដែលបាននិយាយក្នុងសម្ភាសន៍របស់ Sky Sports កាលពីថ្ងៃសុក្រថា ខ្សែប្រយុទ្ធបារាំង នឹងចាកចេញពី Old Trafford នៅក្នុងខែមករាខាងមុខ។

លោក Lamboley បាននិយាយថា Martial មិនពេញចិត្តចំពោះឱកាសដែលទទួលបានសម្រាប់ការចូលលេងនៅក្នុងក្រុម ហើយប្រាថ្នាចង់ចាកចេញពី Man Utd នៅខែក្រោយ។

អ្នកចាត់ការក្លិបបិសាចក្រហម លោក Rangnick ដែលទើបដឹកនាំក្រុមឈ្នះការប្រកួតលើកទី២នៅ Premier League ដោយលទ្ធផល ១-០ លើ Norwich City បាននិយាយថា លោកមិនសូវមានការចាប់អារម្មណ៍ទៅលើអ្វីដែលភ្នាក់ងាររបស់ Martial បាននិយាយនោះទេ ហើយកីឡាករផ្ទាល់គួរតែនិយាយរឿងនេះប្រាប់ដល់ក្លិប។

លោក Rangnick បាននិយាយថា៖ “ខ្ញុំមិនបានទាក់ទងជាមួយភ្នាក់ងារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងសន្និសីទសារព័ត៌មាននោះទេ។ កីឡាករមិនបាននិយាយជាមួយខ្ញុំ ឬពួកយើងអំពីរឿងនេះឡើយ”។

“ហើយនិយាយដោយស្មោះត្រង់ទៅ អ្វីដែលភ្នាក់ងារគេបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ មិនបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍ច្រើននោះទេ។ ខ្ញុំនឹងមិននិយាយជាមួយកីឡាករអំពីវាឡើយ ព្រោះខ្ញុំអាចប្រតិកម្មទៅកាន់អ្វីដែលភ្នាក់ងាររបស់គេបាននិយាយ។ វាគួរតែជាកីឡាករ ប្រសិនបើគេចង់ទៅចូលរួមក្លិបណាមួយផ្សេងមែន គេគួរតែផ្ដល់ដំណឹងទៅថ្នាក់ដឹកនាំ មកកាន់ខ្ញុំ ឬនរណាម្នាក់”៕

ប្រភព៖ Sky Sports