Chelsea គ្រោងនឹងចាយលុយធំ ក្រោយចាត់ទុកតារាឆ្នើម Juventus រូបនេះ ជាគោលដៅកំពូលរបស់ខ្លួន

ថ្មីៗនេះ មានរបាយការណ៍មកថា ក្រុមតោខៀវ Chelsea កំពុងតែបានកំណត់យកតារាឆ្នើមរបស់ក្រុម Juventus មួយរូប ជាគោលដៅកំពូលរបស់ខ្លួន ដើម្បីចុះហត្ថលេខានាំចូលក្រុម ។

Tuchel

ជាក់ស្តែងក្រុម Chelsea បានបន្ថែមកុងត្រាថ្មីជូនដល់ កីឡាករ Thiago Silva  ប៉ុន្តែយ៉ាងណាក៏ដោយអនាគតរបស់កីឡាករ Antonio Rudiger, Andreas Christensen និង Cesar Azpilicueta ហាក់មិនមានភាពប្រាកដប្រជានោះឡើយ ។

Matthijs De Ligt

ហើយយ៉ាងណា យោងតាមរបាយការណ៍ចុងក្រោយមួយ ពី La Repubblica បានអះអាងថាឥឡូវនេះ​ក្រុម Chelsea មានឆន្ទៈបំបែកកុងធនាគាររបស់ពួកគេ ដើម្បីចុះកុងត្រាលើ ខ្សែការពារ Matthijs De Ligt ក្នុងទីផ្សារដោះដូរនៅរដូវក្តៅខាងមុខ ។

Matthijs De Ligt

មិនតែប៉ុណ្ណោះ ប្រភពខាងលើ បានបន្ថែមទៀតថា ភាពមិនសប្បាយចិត្តរបស់ De Ligt នៅក្នុងក្រុម Juventus បញ្ជាក់ថាអនាគតរបស់គេក្នុងទឹកដីអ៊ីតាលី អាចឈាននឹងដល់ផ្លូវបញ្ចប់ ខណ:ក្លិបសេះបង្កង់ អាចនឹងទាមទារតម្លៃផ្ទេរប្រមាណ ៥៤,៣ លានផោន សម្រាប់កីឡាករសញ្ជាតិហូឡង់រូបនេះ ដោយសារតែកុងត្រាបច្ចុប្បន្ននឹងត្រូវបញ្ចប់ នៅឆ្នាំ ២០២៤ ឯណោះ៕

ប្រភព: Sportsmole

អានអត្ថបទបន្ទាប់៖ ក្លិបមួយនៅ Premier League ត្រៀមចាយ៤លានខ្ចីជើង Dembele ពី​ Barcelona

អនាគតរបស់ Ousmane Dembele ជាចំណុចមួយដែល Barcelona ត្រូវដោះស្រាយនៅពេលនេះ ខណៈអ្នកចាត់ការ Xavi Hernandez បានទទូចឱ្យគេសម្រេចចិត្តលើអនាគតរបស់ខ្លួន ស្របពេលដែលក្លិបធំៗនៅអឺរ៉ុបជាច្រើនកំពុងចាប់អារម្មណ៍។

ក្លិបតោខៀវ Chelsea ស្ថិតនៅក្នុងចំណោមក្លិបដែលចង់បានខ្សែប្រយុទ្ធបារាំងរូបនេះ។ Chelsea ធ្លាប់ព្យាយាមក្នុងការចុះហត្ថលេខាផ្ទេរកីឡាកររូបនេះក្នុងតម្លៃ១៥លានអឺរ៉ូ ប៉ុន្ដែតាមប្រភពពី The Sun បានរាយការណ៍ថា ក្លិបអង់គ្លេសមួយនេះបានប្ដូរគម្រោង ដោយហ៊ានឱ្យ៤លានអឺរ៉ូ ដើម្បីខ្ចីជើងគេរហូតដល់ចប់រដូវកាលនេះ។

ក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ អាចចំណាយលើថ្លៃប្រាក់ឈ្នួលរបស់គេទាំងស្រុង ហើយពួកគេអាចមានសង្ឃឹមខ្ពស់ជាងក្លិបដទៃ ប្រសិនបើពួកគេចង់បាន Dembele ជាសមាជិកពេញសិទ្ធិ នៅពេលដែលកុងត្រារបស់គេផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនាខាងមុខ។

ប្រសិនបើ Dembele ផ្លាស់ទៅ Chelsea គេនឹងជួបអតីតគ្រូបង្វឹករបស់គេគឺលោក Thomas Tuchel ដែលធ្វើការជាមួយកាលនៅ Borussia Dortmund។ លោក Tuchel ហាក់និយាយល្អពីកីឡាកររបស់ Barca រូបនេះ ហើយលោកទំនងជាចង់ធ្វើការជាមួយគេជាថ្មី នៅក្លិប Chelsea៕

ប្រភព៖ Be Soccer