ជើងចាស់ Parker ថាបើ Man Utd សង្ឃឹមឈ្នះ Premier Legue បើយកបានខ្សែបម្រើពីររូបនេះ

Manchester United នឹងឈ្នះពាន Premier League ប្រសិនបើពួកគេចុះហត្ថលេខាផ្ទេរកីឡាករ Declan Rice និង Jude Bellingham។

យោងតាមទស្សនៈរបស់អតីតកីឡាករក្រុមបិសាចក្រហម លោក Paul Walker បានលើកឡើងថា តារាឆ្នើម Rice របស់ក្រុម West Ham អាចនឹងក្លាយជាប្រធានក្រុមនៅក្នុងរយៈពេល១២ខែ ក្រោយផ្លាស់មកចូលរួមនៅ Old Trafford។

លោក Parker បាននិយាយថា៖ “ប្រសិនបើអ្នកនាំយក Declan Rice មកចូលរួម, នៅក្នុងរយៈពេល១២ខែ គេនឹងក្លាយជាប្រធានក្រុមរបស់អ្នក ដោយគ្មានការសង្ស័យអ្វីបន្ដិចឡើយ”។

“ប្រសិនបើអ្នកអាចនាំយក កីឡាករទាំងពីរនាក់(Rice និង Bellingham) មកជាមួយគ្នា ពេលនោះអ្នកមានប្រភេទខ្សែបម្រើដែលអាចឈ្នះ Premier League”។

“នៅពេលដែលខ្ញុំមើលការលេងរបស់ Bellingham ខ្ញុំពិតជាពេញចិត្ត។ ខ្ញុំពេញចិត្តរឿងពិតដែលថា គេមិនចង់ឈរជើងតែមួយតំណែង។ គេមិនចង់ក្លាយជាកីឡាករដែលអ្នកគាំទ្រក្មេងៗហៅថា ខ្សែបម្រើកណ្ដាលនោះទេ។ គេចង់ធ្វើជាកីឡាករដែលលេងនៅតំបន់កណ្ដាល ដែលខ្ញុំពេញចិត្ត”៕

ប្រភព៖ talkSPORT

អានអត្ថបទបន្ទាប់៖ ក្លិបមួយនៅ Premier League សម្រេចបញ្ចប់តំណែងគ្រូបង្វឹកក្រោយទទួលលទ្ធផលខកចិត្ត

ក្លិបនៅលីគកំពូលអង់គ្លេស Watford បានបណ្ដេញអ្នកចាត់ការ Claudio Ranieri ចេញពីតំណែងបន្ទាប់ពីដឹកនាំក្រុមបាន១៤ប្រកួត ក្នុងរយៈពេលជិត៤ខែ។

បុរសជនជាតិអ៊ីតាលីវ័យ៧០ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាអ្នកចាត់ការរបស់ Watford កាលពីថ្ងៃទី៥ ខែតុលា ប៉ុន្ដែនៅក្រោមការដឹកនាំរបស់លោកពួកគេទទួលបានតែ៧ពិន្ទុប៉ុណ្ណោះ ពីការលេង១៣ប្រកួតនៅ Premier League។

បន្ទាប់ពីបរាជ័យ ៣-០ នៅក្នុងទឹកដីខ្លួនឯងក្រោមថ្វីជើង Norwich City បានធ្វើឱ្យ Watford ធ្លាក់ទៅតំបន់ត្រូវកាត់ចេញក្នុងតារាង Premier League ទើបឈានដល់ការបញ្ចប់តំណែងលោក Ranieri។

យោងតាមការប្រកាសរបស់ក្លិបបាននិយាយថា ការផ្លាស់ប្ដូរជារឿងចាំបាច់ ដើម្បីផ្ដល់ឱកាសដល់គ្រូបង្វឹកតែងតាំងថ្មី ដើម្បីបញ្ចៀស Watford ពីបញ្ហា។ វាមានន័យថា Watford កំពុងស្វែងរកគ្រូបង្វឹកទី១៥ ចាប់តាំងពីក្លិបនេះកាន់កាប់ដោយគ្រួសារត្រកូល Pozzo ក្នុងឆ្នាំ២០១២៕

ប្រភព៖ BBC