ក្លិបមួយចំនួននៅ Premier League ប្រជែងគ្នាចង់បាន ខ្សែប្រយុទ្ធកូរ៉េ Hwang Hee-Chan

ក្លិប Everton ស្ថិតនៅក្នុងចំណោមបេក្ខភាពដែលចង់បានខ្សែប្រយុទ្ធ Hwang Hee-Chan របស់ក្លិប RB Leipzig នេះតើតាមការបញ្ជាក់របស់ Goal.com។

បច្ចុប្បន្ន Hwang លេងនៅក្នុងរដូវកាលដំបូងរបស់ខ្លួនជាមួយ Leipzig បន្ទាប់ពីផ្លាស់មកកាន់ក្លិបអាល្លឺម៉ងពី RB Salzburg កាលពីរដូវក្ដៅកន្លងទៅ។

កីឡាករវ័យ២៥ឆ្នាំ ពុំសូវបង្ហាញទម្រង់លេងនៅក្នុងក្រុមថ្មីរបស់ខ្លួននោះទេ ប៉ុន្ដែអាចនឹងទទួលបានឱកាសបង្ហាញគុណភាពរបស់ខ្លួនជាថ្មីនៅអង់គ្លេស នៅពេលទីផ្សារដោះដូរត្រូវបានបើកដំណើរការ។

តាមប្រភពពីវេបសាយ Goal.com បានឱ្យដឹងថា Everton កំពុងចាប់ចិត្តចង់បានខ្សែប្រយុទ្ធជនជាតិកូរ៉េខាងត្បូងរូបនេះ មុនរដូវកាល ២០២១-២២ មកដល់។

ប៉ុន្ដែក្រុមរបស់លោក Carlo Ancelotti ត្រូវប្រឈមនឹងការប្រកួតប្រជែងជាមួយក្លិប West Ham United និង Brighton ស្របពេល Wolfburg ក៏ត្រៀមខ្លួនដាក់សំណើនាំយករូបគេចូលក្រុមដែរ៕

ប្រភព៖ Goal  

អានអត្ថបទបន្ទាប់៖ Cavani និង Man Utd សាងកំណត់ត្រាក្នុងការប្រកួតជ័យជម្នះដ៏ចាស់ដៃលើ Roma

Edinson Cavani និង Manchester United បានបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រកាលពីថ្ងៃព្រហស្បតិ៍ ក្រោយក្រុមបិសាចក្រហមលត់ Roma យ៉ាងចាស់ដៃដោយលទ្ធផល ៦-២ នៅជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League។

Cavani និងខ្សែបម្រើឆ្នើម Bruno Fernandes រកបានម្នាក់ពីរគ្រាប់ ខណៈ Paul Pogba និង Mason Greenwood រកបានម្នាក់មួយគ្រាប់បន្ថែម ដែលស្មើនឹងកំណត់ត្រាមួយធ្លាប់កើតឡើងម្ដងកាលពី៥៧ឆ្នាំមុន។

Man Utd ជាក្រុមទី២បន្ទាប់ពី Real Madrid ដែលរកគ្រាប់បាល់៦គ្រាប់ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានទ្វីបអឺរ៉ុប ដោយកាលពីឆ្នាំ ១៩៦៤ ក្រុមអធិរាជសក៏ធ្លាប់ស៊ុតចូលគូប្រកួត៦គ្រាប់ផងដែរ នៅក្នុងការប្រកួត European Cup។

រីឯ Cavani ដែលរកគ្រាប់បាល់២គ្រាប់ កាលពីយប់មិញ ពេលនេះមានគ្រាប់បាល់សរុប ១២គ្រាប់ហើយសម្រាប់ការលេង៣៣ប្រកួតឱ្យ Man United គ្រប់ពានរង្វាន់ ហើយពេលនេះគេជាកីឡាករចាស់ជាងគេ(៣៤ឆ្នាំ និង ៧៤ថ្ងៃ)ដែលរកបាន២គ្រាប់ក្នុងការប្រកួតពានអឺរ៉ុប ចាប់តាំងពីឆ្នាំ ២០០៥ មក។

Philip Cocu ធ្លាប់រកបានពីរគ្រាប់សម្រាប់ PSV ទល់នឹង AC Milan នៅ Champions League កាលពី១៦ឆ្នាំមុន ដោយលោកមានអាយុច្រើនជាង Cavani ១១៣ថ្ងៃ ពេលរកបានពីរគ្រាប់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Goal