Lingard កំពុងត្រូវតាមឃ្លាំមើលដោយក្លិបធំៗនៅអឺរ៉ុប ២ ចំពេលកុងត្រាជាមួយ Man Utd កាន់តែជិតអស់

កីឡាករ Jesse Lingard បានក្លាយជាគោលដៅផ្ទេរដ៏សំខាន់មួយ របស់ក្លិប Barcelona និង AC Milan ដោយសារកុងត្រាបច្ចុប្បន្នរបស់គេជាមួយក្រុមបិសាចក្រហម Manchester United នឹងត្រូវផុតកំណត់ នៅចុងរដូវកាលនេះហើយ ។

Jesse Lingard

ជាការពិតណាស់ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្នរបស់គេ នៅទឹកដី Old Trafford ហើយរហូតដល់មកដល់ពេលនេះ នៅមិនទាន់បានចុះកុងត្រាថ្មីបន្ថែមទៀតនៅឡើយទេ បើទោះបីជាក្លឹបធ្លាប់បានផ្តល់ជូនលក្ខខណ្ឌល្អប្រសើរជាងមុនហើយក៏ដោយ ។

Jesse Lingard

យ៉ាងណា Lingard បានចំណាយពេលវេលាដ៏ជោគជ័យមួយ នៅអំឡុងពេលខ្ចីជើងជាមួយក្រុម West Ham ប៉ុន្តែក្រោយបានវិលត្រលប់មកកាន់ទឹកដី Old Trafford វិញ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ មើលទៅហាក់មានភាពពិបាកខ្លាំង ដើម្បីប្រជែងតំណែងលេងនៅជម្រើស ១១ នាក់ដំបូង ក្រោមការដឹកនាំរបស់លោក Solskjaer ។

Jesse Lingard

ហើយឥឡូវនេះ បើយោងតាមរបាយការណ៍ចុងក្រោយមួយពី ESPN រាយការណ៍ថាទាំងក្រុម Barcelona និង AC Milan ចង់ចាប់យក Lingard ក្នុងការផ្ទេរមួយដោយគ្មានតម្លៃខ្លួន នៅទីផ្សាររដូវក្តៅក្រោយ នៅពេលដែលកិច្ចសន្យារបស់គេ ជាមួយក្រុមបិសាចក្រហម Manchester United ត្រូវអស់សុពភាព ។

Jesse Lingard

បញ្ជាក់ផងដែរថាក្លឹបនៅក្រៅប្រទេសអង់គ្លេស នឹងមានសិទ្ធក្នុងការចរចាជចាមួយ Lingard ចាប់ពីថ្ងៃទី ១ ខែមករាទៅ មុនពេលពួកគេអាចមទទួលបានកិច្ចព្រមព្រៀង ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅឆ្នាំក្រោយ ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ គ្រូធំនៅ PL ម្នាក់ថា មិនចាប់អារម្មណ៍ទៅដឹកនាំនៅ Newcastle ជំនួស Steve Bruce ទេ

អ្នកចាត់ការ Leicester City លោក Brendan Rodgers មិនមានការចាប់អារម្មណ៍ ក្នុងការកាន់តំណែងនេះនៅក្លិប Newcastle United នោះទេ ទោះបីជាលោកស្ថិតនៅក្នុងចំណោមបេក្ខភាពដែលមានភាគរយខ្ពស់បំផុតក៏ដោយ។

តាមការរាយការណ៍ពីអ៊ីតាលី បានអះអាងកាលពីល្ងាចថ្ងៃពុធថា អ្នកចាត់ការក្រុមកញ្រ្ជោងខៀវ ជាជម្រើសជួរមុខ ដើម្បីមកដឹកនាំក្រុមសារិកាព្រៃ។

ប៉ុន្ដែពេលនេះ ការផ្ទេររវាងក្លិបនៅ Premier League នឹងមិនអាចកើតមាននោះទេ បើតាមការបញ្ជាក់ដោយលោក Rodgers។

បន្ទាប់ពីការមកកាន់កាប់របស់ម្ចាស់ក្លិបថ្មី ដោយក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីត មានការរាយការណ៍ពាក់ព័ន្ធនឹងការបណ្ដេញលោក Steve Bruce ចេញពីតំណែង ហើយមានចចាមអារ៉ាមទាក់ទងនឹងគ្រូបង្វឹកល្បីៗជាច្រើនរូប ថានឹងមកដឹកនាំជំនួស។

ប៉ុន្ដែតាមការអះអាងរបស់អ្នកសារព័ត៌មាន John Percy របស់ Telegraph ដែលបានសរសេរលើគណនី Twitter ថា៖ “Bendan Rodgers នឹងមិនចាកចេញពី LCFC សម្រាប់ Newcastle ឡើយ ប្រសិនបើឬនៅពេលដែល Steve Bruce ត្រូវបានបណ្ដេញពីតំណែង។ មិនមានការចាប់អារម្មណ៍លើការងារនេះ ហើយមានការប្ដេជ្ញាពេញលេញសម្រាប់ Leicester”៕

ប្រភព៖ talkSPORT