ជើងចាស់ Leboeuf ជំរុញឱ្យកីឡាករ Chelsea ម្នាក់ គួរដើរចេញពីក្លិប ហើយរកកន្លែងថ្មីលេង

អតីតខ្សែការពាររបស់ក្រុម Chelsea លោក Frank Leboeuf ថ្មីៗនេះ បានជំរុញឱ្យតារាឆ្នើមរបស់ក្រុមតោខៀវ ម្នាក់ ចាកចេញពីក្លិប ព្រោះមិនគិតថាគេនឹងអាចទទួលបានឱកាសលេងច្រើន នៅទឹកដី Stamford Bridge នៅរដូវកាលក្រោយនោះទេ ។

 Leboeuf

ជាក់ស្តែង កីឡាករដែលលោក Leboeuf ចង់សំដៅលើនោះ គឺខ្សែប្រយុទ្ធ Christian Pulisic ខណ:រូបគេអាចចូលលេងបាន ២១ ប្រកួត នៅរដូវកាលនេះ​ ប៉ុន្តែបានចូលលេងជម្រើសដំបូងត្រឹមតែ ១៣ លើកប៉ុណ្ណោះ ។

Pulisic

យ៉ាងណាក៏ដោយ លោក Leboeuf បានផ្តល់យោបល់ដល់ Pulisic ឱ្យពិចារណាលើសំណើរពីក្លិបដទៃ នៅរដូវក្តៅខាងមុខនេះ ស្របពេលពេលវេលាលេងរបស់គេ នៅក្រោមការដឹកនាំរបស់លោក Tuchel ប្រហែលជាមិនអាចកើនឡើង នៅរដូវកាលក្រោយនោះឡើយ ។

Pulisic

លើសពីនេះ បុរសវ័យ ៥៤ ឆ្នាំរូបនេះ បាននិយាយប្រាប់ទៅកាន់ ESPN ថា ៖ ខ្ញុំមានការងឿងឆ្ងល់ថា តើឱកាសលេងរបស់គេអាចនឹងមានច្រើនទេ នៅក្នុងក្រុម Chelsea នៅរដូវកាលក្រោយ ។ តែខ្ញុំមិនបានមើលឃើញអនាគតរបស់គាត់ ជាមួយក្លិប Chelsea នោះទេ ។ ខ្ញុំចង់ឃើញគាត់ចាកចេញពីក្លិបនេះច្រើនជាង ។ ប្រសិនបើគាត់ នៅតែចង់ក្លាយជា Captain America នៅរដូវកាលក្រោយ គាត់ត្រូវតែស្វែងរកក្រុមមួយផ្សេងទៀត ដើម្បីលេងឱ្យ

ប្រភព: Sportskeeda