Karim Benzema ត្រៀមបំបែកកំណត់ត្រាមួយរបស់ Ronaldo នៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ UCL

Karim Benzema បានត្រៀមខ្លួនសម្រាប់ការបំបែកកំណត់ត្រារបស់ Cristiano Ronaldo ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់ច្រើនគ្រាប់បំផុត ក្នុងមួយរដូវកាលនៅ Champions League នៅពេលដែលខ្សែប្រយុទ្ធរូបនេះ ជួបតតាំងជាមួយ Liverpool នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

Benzema បានបង្ហាញគុណផលល្អនៅក្នុងវគ្គ knockout ដោយរកគ្រាប់បាល់បានសរុប១៥គ្រាប់ក្នុងពានអឺរ៉ុបរដូវកាលនេះសម្រាប់ក្រុមធិរាជស។ ប៉ុន្ដែគេរកបានគ្រាប់បាល់តិចជាង អតីតមិត្តរួមក្រុម Cristiano Ronaldo តែ២គ្រាប់ប៉ុណ្ណោះ(១៧) ក្នុងរដូវកាល ២០១៣-១៤។

បន្ទាប់ពីរកគ្រាប់បាល់៥គ្រាប់ នោក្នុងវគ្គចែកពូល, Benzema រកបាន១០គ្រាប់បន្ថែមនៅក្នុងវគ្គ knockout ដែលធ្វើឱ្យខ្សែប្រយុទ្ធបារាំងរូបនេះ ស្ថិតនៅប្រកៀកជាមួយ Ronaldo។

ខ្សែប្រយុទ្ធបារាំង បានកំណត់គោលដៅឈ្នះពាន Champions League ទី៥ នៅ Stade de France បន្ទាប់ពីរកបានហេតទ្រីគពីរប្រកួតជាប់គ្នាទល់នឹង PSG និង Chelsea ហើយរកបាន៤គ្រាប់បន្ថែម ដែលជួយឱ្យ Real Madrid ធានាឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Independent