Di Maria ឱ្យក្លិបមួយរង់ចាំសិន ព្រោះចាំមើលចម្លើយពី Barcelona សិនដែរ

ខ្សែប្រយុទ្ធ Angel di Maria នៅតែរង់ចាំចម្លើយរបស់ Barcelona សម្រាប់ការផ្ទេររូបគេទៅកាន់ទឹកដី Camp Nou។ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានសុំឱ្យក្លិប Juventus ដែលចង់បានគេ មានការអត់ធ្មត់ ប៉ុន្ដែការអត់ធ្មត់របស់ក្លិបអ៊ីតាលីនេះ មានកំណត់ នេះបើយោងតាមការចុះផ្សាយរបស់ Goal Italia។

អតីតខ្សែប្រយុទ្ធស្លាបរបស់ក្លិប Real Madrid រូបនេះ គិតថាគេនឹងមានឱកាសល្អបើបានផ្ទេរមក Barcelona ស្របពេលដែល Ousmane Dembele អាចនឹងចាកចេញ ហើយ Raphinha មានតម្លៃខ្ពស់លើសលទ្ធភាពដែល Barca ផ្ដល់ឱ្យ។

អ្នកចាត់ការ Barcelona លោក Xavi មិនបានចាត់ទុក Xavi ជាកីឡាករគោលដៅសំខាន់បំផុតទេ ប៉ុន្ដែគឺជាជម្រើសបម្រុង។

Xavi យល់ថា Di Maria គឺល្អសម្រាប់ផ្នែកសេដ្ឋកិច្ច ដោយសារមិនបាច់ចំណាយលើថ្លៃផ្ទេររបស់គេ ស្របពេលគេនៅតែបង្ហាញសមត្ថភាពបានល្អ មុនពេលចាកចេញពី PSG ហើយយើងនឹងរង់ចាំមើលថាតើ គេនឹងត្រូវរង់ចាំដល់ពេលណា ទើបបានចម្លើយពី Barelona៕

ប្រភព៖ SPORT