អតីតតារាឆ្នើម Man Utd ម្នាក់ ហាក់កំពុងបើកចិត្តផ្ទេរទៅចូលរួម Chelsea នៅរដូវក្តៅនេះ

ថ្មីៗ​នេះ​ ក្លិប​តោ​ខៀវ​ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ទទួល​បាន​ឱកាស​ធំ​ ក្នុង​ការ​នាំ​ចូល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​មួយ​រូប​ មក​កាន់​ក្រុម​របស់​ខ្លួន​បន្ថែម​ទៀត​ បន្ទាប់​ពី​អតីត​កីឡាករ​របស់​ក្រុម​ Manchester United ម្នាក់​ បង្ហាញ​ថា​គេ​ចង់​បញ្ចប់​ការ​ផ្ទេរ​មក​កាន់​ទឹក​ដី​ Stamford Bridge ឱ្យ​បាន​ឆាប់​ មុន​ពេល​ទីផ្សារ​បិទ​វិញ​ ។​

Tuchel 

ជាក់ស្តែង ម្នាក់នោះ គឺខ្សែប្រយុទ្ធ Wilfried Zaha នៅពេលដែលកីឡាករសញ្ជាតិកូតឌីវ័ររូបនេះ ត្រូវបានគេរំពឹងថាចង់បញ្ចប់ការស្នាក់នៅជាមួយក្លិប Crystal Palace នៅត្រឹមទីផ្សាររដូវក្តៅនេះ ។

គួរឱ្យដឹងថា Zaha នៅសល់ពេលត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ ដើម្បីដំណើរការកុងត្រាបច្ចុប្បន្នរបស់គេ នៅទឹកដី Selhurst Park ខណ:វាកំពុងធ្វើឱ្យក្លិប​មួយនេះ ស្ថិតនៅក្នុងស្ថានភាពលំបាកមួយ ដើម្បីកំណត់អនាគតរបស់ខ្សែប្រយុទ្ធរូបនេះ ។​

ហើយឥឡូវនេះ បើយោងតាមរបាយការណ៍ពី talkSPORT បានអះអាងថាអតីតកីឡាករ Manchester United រូបនេះ កំពុងបើកចំហរក្នុងការចុះហត្ថលេខាជាមួយ Chelsea ចំពេលក្រុមរបស់លោក Tuchel ក៏បានត្រៀមធ្វើការទាក់ទងជាមួយអ្នកតំណាងរបស់កីឡាកររួចរាល់ហើយផងដែរ។​

បញ្ជាក់ថា Zaha បានបង្ហាញខ្លួនតែបួនដងប៉ុណ្ណោះសម្រាប់ក្រុម Manchester United មុនពេលត្រលប់ទៅកាន់ក្រុម Crystal Palace វិញ ក្នុងលក្ខខណ្ឌអចិន្ត្រៃយ៍ នៅឆ្នាំ ២០១៥ ហើយចាប់តាំងពីពេលនោះមក គេតែងបានបង្ហាញសមត្ថភាពដ៏ល្អ និងទទួលបានការចាប់អារម្មណ៍ជាច្រើន ៕

ប្រភព: Sportmole