មេធំ Barca ចេញមុខបញ្ជាក់ច្បាស់លាស់បែបនេះ ជុំវិញទំនាក់ទំនងរបស់ De Jong ជាមួយក្លិប Man Utd

នាយកផ្នែកកីឡារបស់ក្លិប Barcelona លោក Mateu Alemany ថ្មីៗនេះ បានចេញមុខបញ្ជាក់ជុំវិញ អនាគតរបស់ខ្សែបម្រើឆ្នើម Frenkie de Jong ដោយសារពេលកន្លងមកនេះ មានចចាមអារ៉ាមជាច្រើន បានលើកឡើងអំពីទំនាក់ទំនងជាមួយក្លិប Manchester United ។

Alemany 

ជាក់ស្តែង អ្នកចាត់ការ Erik ten Hag ដែលនឹងចូលមកកាន់តំណែង នៅក្នុងក្រុម Man United នៅរដូវកាលក្រោយនេះ ធ្លាប់បានធ្វើការជាមួយ De Jong នៅ Ajax ហើយត្រូវបានគេរាយការណ៍ថា ចង់ជួបជុំគ្នាម្តងទៀត នៅទឹកដី Old Trafford ។

De Jong

គួរឱ្យដឹងថា De Jong ហាក់បានភ្ចាប់ទំនាក់ទំនងយ៉ាងខ្លាំង ជាមួយនឹងចាកចេញពីក្រុម Barcelona ដោយសារតែគេ ហាក់មិនសូវទទួលបានឱកាសលេងច្រើននោះឡើយ នៅក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Xavi ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Alemany បាននិយាយថាក្លិប Barcelona នៅមិនទាន់សម្រេចចិត្តថា តើពួកគេនឹងត្រូវលក់កីឡាករវ័យ ២៥ រូបនេះ នៅរដូវក្តៅខាងមុខឬអត់នោះឡើយ ។

De Jong

លើសពីនេះ លោក Alemany បានប្រាប់ Movistar ថា ៖ “យើងមិនបានធ្វើការសម្រេចចិត្តណាមួយទាក់ទងនឹងកីឡាកររបស់យើងនោះទេ ។ ជាក់ស្តែង Frenkie គឺជាកីឡាករដែលមានគុណភាព គាត់មានសារៈសំខាន់ណាស់សម្រាប់យើង ហើយយើងនឹងរង់ចាំមើលការវិវត្តន៍ពីស្ថានការមួយ ទៅស្ថានការមួយ ” ៕

ប្រភព: Sportbible